កីឡា
De Bruyne បដិសេធ Messi ជ្រើសរើស Ronaldo ជាកីឡាករខ្លួនចង់លេងជាមួយបំផុត
ខ្សែបម្រើរបស់ Manchester City កីឡាករ Kevin de Bruyne បានផ្តល់ចម្លើយយ៉ាងភ្ញាក់ផ្អើលមួយ នៅពេលគេឱ្យជ្រើសរើសម្នាក់រវាង Lionel Messi និង Cristiano Ronaldo ជាកីឡាករ ដែលខ្លួនចង់លេងជាមួយបំផុតនៅលើទីលាន។

នៅក្នុងកិច្ចសន្ទនានោះ De Bruyne មិនបានស្ទាក់ស្ទើរក្នុងការឆ្លើយនោះទេ ដោយរូបគេបាននិយាយថា ៖«ខ្ញុំប្រហែលជានិយាយថា Ronaldo ព្រោះគាត់គឺជាខ្សែប្រយុទ្ធម្នាក់។ Messi គឺជាកីឡាករអ្នកនាំលេង។ ចំណែកខ្ញុំក៏ជាកីឡាករអ្នកនាំលេង ដូច្នេះអ្នកគួរតែឱ្យខ្សែប្រយុទ្ធម្នាក់មកលេងជាមួយខ្ញុំ»។
តាមរយៈពាក្យសម្តីរបស់ De Bruyne មានន័យថា ដោយសារគាត់ជាកីឡាករលេងក្នុងតួនាទីជាអ្នកនាំលេង ហើយចំណែក Messi ក៏ជាអ្នកនាំលេងដូចគ្នា ដូច្នេះហើយទើបគាត់មិនជ្រើសរើសយកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៧ឆ្នាំ។ គាត់សម្រេចចិត្តជ្រើសរើសយក Ronaldo ដែលជាជាខ្សែប្រយុទ្ធប្រអប់។

យ៉ាងណា ការលើកឡើងនេះ គឺ De Bruyne បាននិយាយតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ប៉ុន្តែថ្មីៗនេះរូបគេទើបតែបានប្រកាសជាផ្លូវការ ថានឹងចាកចេញពី Man City នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ។ បច្ចុប្បន្នមានក្លិបជាច្រើន កំពុងចង់បានគេ ដូចជា Inter Miami, ក្លិបលីគ MLS ផ្សេងទៀត និងមានក្លិប Al-Nassr នៅលីគ អារ៉ាប៊ីសាអ៊ូឌីតជាដើម។
រឿងនេះក៏អាចជាការចាប់អារម្មណ៍ផងដែរ អំពីការសម្រេចចិត្តរបស់ខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំ ថាតើរូបគេនឹងជ្រើសរើសទៅលេងនៅក្លិបណា ស្របពេលនៅ Inter Miami មាន Messi ចំណែកនៅ Al-Nassr មាន Ronaldo៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល