Connect with us

កីឡា

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

បានផុស

នៅ

ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដីកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពី​បាន​ស្មើ​ក្រុម​របស់​ ឥណ្ឌូណេស៊ី​ Madura United នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ​មេសា​ សម្រាប់​ការប្រកួតជើងទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្នុងលទ្ធផល ៣-៣ ខណៈសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៦-៣ បន្ទាប់​ពី​ជើង​ទី១​ឈ្នះ ៣-០។

ក្រុមព្រះខ័នរាជស្វាយរៀង

ជាដំណឹងច្បាស់ការ ដោយយោង​តាម​មាត្រា​ ៩.៤ នៃ​លក្ខន្តិកៈ​របស់​ថាសហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​បញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥ នេះ នឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ អាស៊ីខាងកើត ណាដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ដូច្នេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមមកពីតំបន់ខាងកើត ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​មិន​ទាន់​ប្រកាស​កីឡដ្ឋាន​ជាផ្លូវ​ការ​ទេ។ យ៉ាង​ណា​​ទំនងនឹងត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់​ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពី ​តួកមេនីស្ថាន FK Arkadag។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕

ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក

ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជារំពឹងថាការជីកព្រែកហ្វូណនតេជោចប់តាមការគ្រោងទុកក្រោយចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន

ព័ត៌មានជាតិ១៩ នាទីutes មុន

កិច្ចព្រមព្រៀងសាងសង់ព្រែកជីកហ្វូណនតេជោ ចុះហត្ថលេខា ចំថ្ងៃប្រធានាធិបតីចិនមកកម្ពុជា 

ជីវិតកម្សាន្ដ២១ នាទីutes មុន

​សញ្ជាតិអាមេរិក​របស់​តារា​​ស្រីចិន​ដ៏​ឆ្នើម​ Liu Yifei ក្លា​យ​ជាផ្ទាំង​ស៊ីប ​ក្នុង​ជម្លោះ​​ពន្ធ​អាមេរិកនិងចិន ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម