Connect with us

កីឡា

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្បាយរៀង បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី​៣ AFC Challenge League បន្ទាប់​ពី​​បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី Madura United ដោយ​លទ្ធផល ៦-៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ជើង​ទី១ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ Madura United ដោយ​លទ្ធផល ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ ខណៈ​ជើង​ទី២ ក្លិប​របស់​កម្ពុជា​បន្ត​ធ្វើ​បាន​ល្អ​ទៀត​ដោយ​បាន​ស្មើ​ក្នុង​លទ្ធផល ៣-៣។ សរុប​ទាំង​ពីរ​ជើង​ ព្រះ​ខ័ន​រាជ​ស្វាយរៀងទទួល​បាន​ជ័យ​ជម្នះ​ដោយ​លទ្ធផល ៦-៣។

នេះ​ជា​ប្រវត្តិសាស្ត្រលើក​ដំបូង​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​សម្រាប់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​​ទី​៣​នេះ​ ប៉ុន្តែ​ជា​ក្លិប​កម្ពុជា​ទី​២​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម