កីឡា
មិនធម្មតា! Arkadag ដៃគូរបស់ ព្រះខ័នរាជស្វាយរៀង ជាជើងឯកលីគ ២ រដូវកាលជាប់គ្នា
ក្រុមមកពីប្រទេស តួកមេនីស្ថាន FK Arkadag គឺជាគូប្រកួតមកពីតំបន់អាស៊ីខាងលិច ដែលត្រូវជួបជាមួយក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ថ្ងៃទី ១០ ខែ ឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដកស្រង់ត្រួសៗអំពីក្រុមមកពី តួកមេនីស្ថានមួយនេះ ពួកគេគឺជាក្រុមមួយ ដែលទើបបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០២៣ មានប្រធានក្លិប គឺលោក Arslanmyrat Amanow។ ដ្បិតទើបបង្កើតឡើងបានរយៈពេល ៣ ឆ្នាំ ប៉ុន្តែក្រុម FK Arkadag ពិតជាមានភាពខ្លាំងក្លាមែនទែន។ ពួកគេបានឈ្នះជើងឯកលីគ តួកមេនីស្ថាន (Turkmenistan Champion) ២ រដូវកាលជាប់គ្នា គឺរដូវកាល ២០២២-២០២៣ និង ២០២៣-២០២៤ ខណៈរដូវកាល ២០២៤-២០២៥ នេះ ពួកគេក៏នៅបន្តភាពខ្លាំងផងដែរ ដោយឆ្លងកាត់ ២ ប្រកួតកន្លងមក ពួកគេមិនទាន់ចាញ់នៅឡើយទេ។

ក្រៅពីពានលីគ ក្រុម FK Arkadag ក៏បានឈ្នះពាន Turkmenistan Cup ម្តងផងដែរ គឺនៅរដូវកាល ២០២២-២០២៣។ បច្ចុប្បន្ន ពួកគេកំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនថែមទៀត ដោយមុនទទួលកៅអីឡើងមកជួប ព្រះខ័នស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានបំបាក់ក្រុមមកពី គុយវ៉ែត Al-Arabi SC សរុបលទ្ធផលទាំង ២ ជើង ៣-២។
ក្រុម FK Arkadag គឺមិនប្រើប្រាស់កីឡាករបរទេសនោះទេ ដោយកីឡាករទាំង ២៤ នាក់សុទ្ធតែជាជនជាតិ តួកមេនីស្ថាន ខណៈគ្រូបង្វឹករបស់ពួកគេ ក៏ជាជនជាតិ តួកមេនីស្ថាន ផងដែរ គឺលោក Akhmet Allaberdiyev៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង