Connect with us

កីឡា

អស្ចារ្យ​ណាស់! ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

បានផុស

នៅ

ក្រុម Lion City Sailors របស់​ប្រទេស​សិង្ហបុរី​ និង ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង របស់​ប្រទេស​កម្ពុជា​ ដែល​​ទាំង​ពីរ​ជា​ក្រុម​នៅ​តំបន់​អាស៊ាន​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ និង​​ទទួល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ដូច​គ្នា​សម្រាប់​ពាន​រង្វាន់​ក្លិប​អាស៊ី​កម្រិត​ទី​២ និង​កម្រិត​ទី​៣ ក្នុង​រដូវ​កាល​២០២៤-២៥។ កន្លង​មក​ពុំ​ធ្លាប់​មាន​ក្លិប​អាស៊ាន​ពីរ​​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​​​សម្រាប់​ពាន​រង្វាន់​២​ផ្សេង​គ្នា​ក្នុង​ឆ្នាំ​តែ​មួយ​ទេ។

  • ពាន AFC Champions League Two
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី២ AFC Champions League Two ធ្លាប់​​បាន​រៀប​ចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​តំបន់​អាស៊ាន​២​លើក​គឺ ឆ្នាំ​២០១៩ និង​២០២២ នៅ​ប្រទេស​ម៉ាឡេស៊ី។ រដូវ​កាល​២០២៤-២៥ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី។

  • ឆ្នាំ​២០១៩ វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅ​ម៉ាឡេស៊ី ក្រុម​លីបង់ Al-Ahed ឈ្នះ​ជើង​ឯក
  • ឆ្នាំ​២០២២ វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ម៉ាឡេស៊ី ក្រុមអូម៉ង់ Al-Seeb ឈ្នះ​ជើង​ឯក
  • ឆ្នាំ​២០២៤-២៥ វគ្គ​ផ្តាច់​ព្រ័ត្រ នៅសិង្ហបុរី​

ក្រុម Lion City Sailors បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ក្លិប​អាស៊ី​លំដាប់​ទី​២ បន្ទាប់​ពី​ឈ្នះ​ក្រុម​អូស្ត្រាលី Sydney FC ដោយ​លទ្ធផល ទាំង​ពីរ​ជើង ២-១ (ជើង​ទី១ឈ្នះ ២-០ និង​ជើង​ទី​២ចាញ់ ០-១)។

វគ្គ​ផ្តាច់​ព្រ័ត្រ Lion City Sailors ជួប​ក្រុម​អារ៉ាប់រួម Sharjah នៅ​កីឡដ្ឋាន Jalan Besar ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​សិង្ហបុរី។

  • ពាន​ AFC Challenge League

ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​​ទី​៣ ធ្លាប់​ត្រូវ​បាន​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​តំបន់​អាស៊ាន​៣​ដង​គឺ ឆ្នាំ​២០០៦ និង​២០១៣ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ឆ្នាំ​២០១០ នៅ​ប្រទេស​មីយ៉ាន់ម៉ា។ រដូវ​កាល២០២៤-២៥ វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​កម្ពុជា។

  • ឆ្នាំ២០០៦ វគ្គ​ផ្តាច់​ព្រ័ត្រ នៅម៉ាឡេស៊ី ក្រុមគីជីស្ថាន Dordoi Dynamo ឈ្នះ​ជើង​ឯក
  • ឆ្នាំ​២០១០ វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​មីយ៉ាន់ម៉ា ក្រុមមីយ៉ាន់ម៉ា​ Yadanarbon ឈ្នះ​ជើង​ឯក
  • ឆ្នាំ​២០១៣ វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅម៉ាឡេស៊ី ក្រុមតួកមេនីស្ថាន​ Balkan ឈ្នះ​ជើង​ឯក
  • ឆ្នាំ​២០២៤-២៥ វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ប្រទេស​កម្ពុជា

ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង របស់​ប្រទេស​​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ក្លិប​អាស៊ី​លំដាប់​ទី​៣ បន្ទាប់​ពី​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី Madura United ដោយ​លទ្ធផល ទាំង​ពីរ​ជើង ៦-៣ (ជើង​ទី១ឈ្នះ ៣-០ និង​ជើង​ទី​២ស្មើ​គ្នា ៣-៣ )។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​ក្រុម​តួកមេនីស្ថាន FC Arkadag នៅ​ពហុកីឡដ្ឋានជាតិមរតក​តេជោ ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

អស្ចារ្យ​ណាស់! ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

កីឡា៣ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

Sokha Hotels

ព័ត៌មានពេញនិយម