Connect with us

កីឡា

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង គ្មាន​ពេល​វេលា​សម្រាក​ទេ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ត្រូវ​បន្ត​ធ្វើ​ការ​ធ្ងន់​ជា​មួយ​ បឹងកេត នៅ​ថ្ងៃ​អាទិត្យ ទី​២០​ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈ​ពេល​​ចុង​ក្រោយ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង រវល់​ខ្លាំង​មែន​ទែន​ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំងឥណ្ឌូណេស៊ី Madura United ដោយ​លទ្ធផល ៣-០ ជើង​ទី១ កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ បន្ទាប់​មក​ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ដើម្បី​ប្រកួត​ជា​មួយ Madura United នៅ​ជើង​ទី​២​ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ៣-៣ ហើយ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League លើក​ដំបូង​។

កីឡាករ និង​ក្រុម​ការងារ​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀងមិន​បាន​សម្រាក​ដើម្បី​អបអរសាទរ​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ទេ ​ដោយសារ​ភារកិច្ច​ក្នុង​ពាន​រង្វាន់​អន្តរជាតិ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កំណើត​វិញ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៨ ខែ​មេសា ឆ្នាំ​២០២៥។

ពួក​គេ​​ត្រូវ​បន្ត​ធ្វើ​ការ​ធ្ងន់​ទៀត​នៅ​ថ្ងៃអាទិត្យ​ ទី​២០ ខែ​មេសា​នេះ​ដោយ​ ត្រូវ​​ទៅ​ជួប បឹងកេត វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ការ​បង្កើន​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​ក្តី​សង្ឃឹម​កាន់​តែ​ច្រើន​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជា​ថ្មី។

ការ​ប្រកួត​ក្នុង​លីគ​នៅ​សល់​តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​លើ​កំពូល​តារាង​​មាន​៦៤​​ពិន្ទុ​  ដោយ​មាន​៤​ពិន្ទុ​នាំ​មុខ ក្រុម​ចំណាត់​ថ្នាក់លេខ​២​ភ្នំពេញ​ក្រោន ដែល​មាន​៦០ពិន្ទុ​។ ដូច្នេះ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការ​ត្រឹម​តែ​ឈ្នះ​៣​ប្រកួត និង​ស្មើ​១​ប្រកួត​ទៀត​គឺ​ឈ្នះ​ជើង​ឯក​ហើយ​ក្នុង​ចំណោម​៥​ប្រកួត​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

កងទ័ព​ Karen មីយ៉ាន់ម៉ា​ បញ្ជូន​ជនបរទេស​២៧៧​​​នាក់​ទៅ​ពិនិត្យ​​​​សញ្ជាតិ ត្រៀម​ធ្វើមាតុភូមិនិវត្តន៍

បទល្មើសបច្ចេកវិទ្យា
ព័ត៌មានជាតិ៤២ នាទីutes មុន

កម្ពុជា-ចិនកំពុងពន្លឿនឱ្យមានសន្ធិសញ្ញារួមមួយដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម