កីឡា
ជំនួបភ្នំពេញក្រោន និងវិសាខា ស្អែកត្រូវលើកពេល ដើម្បីគោរពវិញ្ញាណក្ខន្ធ ទេស សម្បត្តិ
ក្លិបភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីការលើកពេលប្រកួតទល់នឹងក្រុម វិសាខា នៅក្នុងការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្ងៃទី ២៣ ខែ មេសា ស្អែកនេះ ដើម្បីជាការគោរពដល់ដួងវិញ្ញាណក្ខន្ធកីឡាករ ទេស សម្បត្តិ។

ទាក់ទងនឹងការលើកពេលនេះ ក្លិបភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍ថា៖ «បន្ទាប់ពីបានទទួលដំណឹងអំពីការបាត់បង់ធនធានកីឡាករដ៏ល្អសម្រាប់ក្លិបបាល់ទាត់វិសាខាគឺកីឡាករ ទេស សម្បត្តិ យើងខ្ញុំទាំងអស់គ្នាពិតជាមានភាពតក់ស្លុតជាខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃសព។ នៅក្នុងស្ថានភាពដ៏សោកសៅនេះ យើងខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែមេសានេះ នឹងត្រូវលើកពេលប្រកួតទៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខវិញ»។
ដូចដែលអ្នកគាំទ្រទាំងអស់បានជ្រាបហើយ ថាកាលពីថ្ងៃទី ២១ ខែ មេសា ម្សិលមិញ បាល់ទាត់កម្ពុជាទាំងមូល រួមទាំងគ្រួសាររបស់ ទេស សម្បត្តិ និងក្លិបវិសាខា បានជួបទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីកីឡាកររូបនេះ ដែលជាធនធានកីឡាករបាល់ទាត់ដ៏ល្អរបស់ កម្ពុជា បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណា ដើម្បីជាការចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់ទេស សម្បត្តិ ភាគីក្លិបទាំង ២ បានឯកភាពគ្នាលើកពេលការប្រកួតថ្ងៃស្អែកនេះ និងប្តូរទៅប្រកួតនៅថ្ងៃទី ៣០ ខែ មេសា ជំនួសវិញ៕

អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក