Connect with us

កីឡា

មា្តយ ជូ ស៊ីនទិ មានមោទកភាព​ចំពោះកូន ដ្បិតកំព្រាឪពុកតាំង​ពីតូច

បានផុស

នៅ

ម្តាយរបស់កីឡាករ​​វ័យ​ក្មេង ជូ ស៊ីនទិ អ្នកស្រី ស៊ីន ណាវី បានបង្ហាញមោទកភាពលើកូនប្រុសខ្លួន ដែលមិន​ធ្វើឱ្យអ្នកម្តាយ​ពិបាកចិត្តទាល់តែសោះ ដ្បិតរូប​គេបានកំព្រាឪពុកតាំងពីក្មេងក៏ដោយ។

អ្នកស្រី ស៊ីន ណាវី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើ ជូ ស៊ីនទិ ដែលបច្ចុប្បន្នមានវ័យ ២២ ឆ្នាំ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្រុម ព្រះខ័នរាជស្វាយរៀង។ រូបគេបានក្លាយជាចំណែកដ៏សំខាន់មួយរបស់ក្រុមតាំងពីរដូវកាលមុន មកដល់រដូវកាលនេះ ខណៈកត្តាដែល​ជួយឱ្យក្រុមព្រះខ័នរាជស្វាយសាងប្រវត្តិសាស្ត្រឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ក៏មានចំណែករបស់គេផងដែរ។

ជូ ស៊ីនទិ

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ម្តាយរបស់កីឡាករអតីតយុវជនថ្នាលសាលាបាល់ទាត់ជាតិ បាទី រូបនេះ បានទម្លាយថា អ្នកស្រីពិតជាសប្បាយចិត្ត និងមានមោទកភាពលើកូនប្រុសខ្លួនខ្លាំងណាស់ ដែលរូបគេមិន​ធ្លាប់​ធ្វើឱ្យអ្នកស្រីពិបាកចិត្តទាល់តែសោះតាំងពីក្មេងមក។

ជូ ស៊ីនទិ និង​អ្នក​ម្តាយ

អ្នកស្រី ស៊ីន ណាវី បានបន្តទៀតថា ជូ ស៊ីនទិ បានកំព្រាឪពុកតាំងពី​អាយុបួន ប្រាំ ឆ្នាំមកម្ល៉េះ ប៉ុន្តែរូបគេមិនដែលដើរខុសផ្លូវនោះទេ ដោយគេជាក្មេងល្អម្នាក់។ អ្នកស្រី​សប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីកូនប្រុសខ្លួនទទួលបានឱកាសចូលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិ បាទី ហើយតែងតែទទួលបានការណែនាំល្អៗពីថ្នាក់ដឹកនាំ និងគ្រូបង្វឹកនៅទីនោះ រហូតមកដល់ ក្លិប​ព្រះខ័នរាជស្វាយរៀង ក៏រូបគេនៅទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំថែមទៀត។

ជូ ស៊ីន​ទិ

អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ៖«សូម​អរគុណ​ដល់​លោក​គ្រូៗ​ទាំង​​អស់ខ្លាំងណាស់ ​និង​អ្នកជុំវិញកូន។ ​ខ្ញុំស្រឡាញ់​កូន​ខ្ញុំ​ និ​ង​បាន​ជួយ​នាំកូន​របស់​ខ្ញុំ​ឲ្យ​ដើរ​ផ្លូវ​ល្អ​​ ក្លាយ​ជាមនុស្សល្អ»៕

ជូ ស៊ីនទិ និង​អ្នក​ម្តាយ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២០ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

រំលោភ
សន្តិសុខសង្គម៥៣ នាទីutes មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

Sokha Hotels

ព័ត៌មានពេញនិយម