កីឡា
លោក អាំង សិរីពិសិដ្ឋ និយាយមិនស្ទាក់ស្ទើរការពារតំណែងជើងឯកនេះសង្ឃឹម ១០០% លើវិសាខា
លោក អាំង សិរីពិសិដ្ឋ លើកឡើងដោយមិនមានភាពស្ទាក់ស្ទើរបន្តិចសោះដោយដាក់ក្ដីសង្ឃឹមលើក្រុមបាល់ទះវិសាខា ១០០% ក្នុងការប្រកួតការពារតំណែងជើងឯក Win Streak Volleyball Invitational នៅតៃវ៉ាន់ នាពេលខាងមុខនេះ។
ប្រតិភូដឹកនាំកីឡាករ លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ចំពោះជំនឿជឿជាក់សម្រាប់ការចេញទៅប្រកួតការពារតំណែងជើងឯកពានរង្វាន់ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅតៃវ៉ាន់ នេះសង្ឃឹមរហូតដល់ ១០០% ឯណោះ។

ទិដ្ឋភាពម្សិលមិញ
លោកបន្ថែមទៀតថា ក្រុមកម្ពុជាចេញទៅនេះមិនមែនចេញទៅយកបទពិសោធ ចេញទៅប្រកួតដើម្បីបង្គ្រប់កិច្ច ឬកីឡាទេសចរណ៍នោះទេ ពោលក្រុមណាក៏វិសាខាមិនខ្លាចដែរមិនថាប៉ះក្រុមមកពី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ក៏ដោយ។ បើទោះជាក្រុមទាំងនោះក៏ហាត់ វិសាខារបស់កម្ពុជាក៏ហាត់ដូចគ្នាក្ដី ប៉ុន្តែការចំណាយរាប់ម៉ឺនដុល្លារយកកីឡាករបរទេសមកជួយពង្រឹងក្រុម និងការចំណាយជាច្រើនទៀតនោះគោលបំណងធំគឺដើម្បីទៅយកពាន Win Streak ជាលើកទី២ មកកម្ពុជា។

ទិដ្ឋភាពម្សិលមិញ
បញ្ជាក់ដែរថា ក្រុមបាល់ទះវិសាខារបស់កម្ពុជា នឹងត្រូវទៅប្រកួតការពារតំណែងជើងឯកពានរង្វាន់ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅតៃវ៉ាន់។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែមេសា ឆ្នាំ២០២៥ នេះហើយ។ ប្រកួតទី១ ជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់ Men’s Volleyball Team for FISU នៅថ្ងៃទី១ ខែ ឧសភា និងប្រកួតទី៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី ២ ខែ ឧសភា៕

អត្ថបទដោយ៖ នួន ស៊ីណា

-
ចរាចរណ៍២១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់