Connect with us

កីឡា

កម្លាំងសំខាន់២រូបរបស់ Barca និង Real Madrid ជាពីរបួសទាន់ពេល មុនវគ្គផ្តាច់ព្រ័ត្រ Copa del Rey

បានផុស

នៅ

អ្នកចាំទី Marc-Andre ter Stegen និង Kylian Mbappe បាន​ជាសះ​ស្បើយ​ពីរបួសទាន់ពេល មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey រវាងក្រុមអ្នកមានបុណ្យ FC Barcelona និង Real Madrid នៅថ្ងៃ អាទិត្យ ទី ២៧ សប្តាហ៍នេះ។

Stegen និង Mbappe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចាំទី​របស់ Barcelona កីឡាករ Stegen បានសម្រាកនៅក្រៅទីលានអស់រយៈពេលជិតមួយរដូវកាលមកហើយ ពោលគឺតាំងពី ខែកញ្ញា ឆ្នាំ ២០២៤ មកម្ល៉េះ ដោយសាររបួសដាច់សរសៃជង្គង់ ACL ដែលពេលនោះនៅក្នុងការប្រកួតក្រុមអ្នកមានបុណ្យយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៥-១។

Stegen

ដោយឡែកខ្សែប្រយុទ្ធរបស់ Real Madrid គឺ​កីឡាករ Kylian Mbappe បានរងរបួសកជើងខាងស្តាំអំឡុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន Champions League ដែល Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Arsenal ២-១ កាលពីថ្ងៃទី ១៧ ខែ មេសា កន្លងទៅ។ របួសនេះ បានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំ អវត្តមាន ២ ប្រកួតមកហើយ គឺការប្រកួតទល់នឹង Athletic Club និង Getafe កាលពីយប់មិញ។

Kylian Mbappe

ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានអះអាងថា កីឡាករទាំង ២ ខាងលើសុទ្ធតែបានចូលហ្វឹកហាត់វិញហើយ ហើយពួកគេនឹងមានឈ្មោះប្រកួតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម