Connect with us

កីឡា

លោក​ ផាត សូដា​ ប្រាប់​ខ្ទង់​ចំណាយ​មួយខែៗ​របស់​ក្លឹប​គុនខ្មែរស៊ុបពើហ្វៃមាន​សិស្ស​ខ្ទង់​៥០នាក់​

បានផុស

នៅ

ម្ចាស់​ក្លឹប​ និង​ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​គុនខ្មែរ​ស៊ុបពើ​ហ្វៃ​ លោក​ ផាត​ សូដា​ បច្ចុប្បន្ន​​មាន​សិស្ស​គុន​ខ្ទង់​ ៥០​នាក់​ហើយ​ចំពោះ​ការ​ចំណាយ​ទាំង​ជួល​ក្លឹប​ ទឹក ភ្លើង​ និង​ការ​ហូបចុក​របស់​សិស្ស​អស់​ប្រហែល​ជិត​ ២,០០០ដុល្លារ​ក្នុង​មួយ​ខែៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុកលោក ផាត សូដា​

លោក​ ផាត​ សូដា​ បាន​ឲ្យ​ដឹង​ថា​ សិស្ស​គុន​សរុប​មាន​ប្រហែល​ ៥០​នាក់​ ប៉ុន្តែ​មួយ​ចំនួន​ហ្វឹកហាត់​ចប់​វិលត្រឡប់​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​គេ​វិញ។​ សិស្ស​ច្រើន​ការ​ចំណាយ​ក៏​ច្រើន​ដូច​គ្នា​ពិសេស​នោះ​ការ​ផ្គត់ផ្គង់​លើ​ការ​ហូបចុក​នេះ​តែ​ម្ដង។​ ការ​ហូបចុក​គឺ​មាន​គ្រប់គ្រាន់​មិន​មាន​ការ​ខ្វះខាត​ទេ​ ពោល​បន្លែ​ ត្រី​ សាច់​ គឺ​លោក​ទិញ​បម្រុង​ទុក​ជា​ប្រចាំ​មិន​ឲ្យ​ដាច់​នោះ​ឡើយ​ដើម្បី​ឲ្យ​សិស្ស​បាន​ញុំ​មាន​កម្លាំង​ហ្វឹកហាត់​ ឬ​ចេញ​ប្រកួត។​

រូបភាពហ្វេសបុកលោក ផាត សូដា​

បើ​និយាយ​ពី​ការ​ចំណាយ​វិញ​ថ្លៃ​ជួល​ដី​​ធ្វើ​ក្លឹប​នេះ​​មិន​ច្រើន​ទេ​ត្រឹម​មួយ​ខែ​ ១០០​ដុល្លារ​ប៉ុណ្ណោះ​ ចំណែក​ទឹកភ្លើង​​ក៏​មិន​ជា​ច្រើន​ណាស់​ណា​ដែរ​ ប៉ុន្តែ​ការ​ចំណាយ​ច្រើន​នោះ​គឺ​លើ​​ថ្លៃ​ម្ហូបអាហារ​សិស្ស​តែ​ម្ដង។​ គិត​តែ​ម្ហូបអាហារ​​នេះ​មួយ​ខែ​ចំណាយ​ជាង​ ១,០០០​ដុល្លារ​ឯ​ណោះ។​ យ៉ាងណា​ការ​ចំណាយ​សរុប​នេះ​ក៏​មិន​ចោទ​ជា​បញ្ហា​ចំពោះ​លោក​ផង​ដែរ​ ព្រោះ​ក្លឹប​មាន​ការ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ពី​ Sponsor និង​មួយ​ផ្នែក​ទៀត​បាន​ពី​សិស្ស​ចេញ​ប្រកួត​មួយ​សប្ដាហ៍​ៗ​គួរសម​ដែរ​ ដូច្នេះ​អាច​ទប់ទល់​ៗ​បាន។​

រូបភាពហ្វេសបុកលោក ផាត សូដា​

បញ្ជាក់​ដែរ​ថា​ លោក​ ផាត​ សូដា​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​មាន​កេរ្តិ៍ឈ្មោះ​គួរសម​ផង​ដែរ​លើ​វិស័យ​កីឡា​មួយ​នេះ។​ បច្ចុប្បន្ន​លោក​បាន​បង្កើត​ក្លឹប​ប្រដាល់​មួយ​ឈ្មោះ​ គុន​ខ្មែរ​ស៊ុបពើហ្វែ​ ដែល​មាន​ទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។​ លោក​នេះ​ហើយ​ជា​គ្រូ​បង្វឹក​របស់​ សូដា​ សូសែន សូដា នឹមណូ រិទ្ធី បូរិន​ រិទ្ធី​ គីងកុង​ និង​កីឡាករ​ថ្នាល​ល្បីឈ្មោះ​ជា​ច្រើន​ទៀត៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម