Connect with us

កីឡា

សេង​ គីម​ហាប់​ ការ​ចេញ​ទៅ​តៃវ៉ាន់​លើក​នេះ​មាន​សម្ពាធ​ជាង​លើក​មុន​ ប៉ុន្តែ​សង្ឃឹម​ខ្ពស់​

បានផុស

នៅ

កីឡាករ​លី​ប្រូ​របស់​ក្រុម​បាល់ទះ​វិសាខា​ សេង​​ គីមហាប់​ ថា​ការ​ចេញ​ទៅ​ប្រកួត​នៅ​តៃវ៉ាន​ នៃពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) ​​លើក​នេះ​មាន​សម្ពាធ​ជាង​លើក​មុន​ ព្រោះ​លើក​នេះ​ជា​ការ​ប្រកួត​ការពារ​ពាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេង គីមហាប់

កីឡាករ​ សេង​ គីម​ហាប់​ បាន​​លើក​ឡើង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​សម្រាប់​វិសាខា​គឺ​ល្អ​ជា​ធម្មតា​ គ្រាន់​តែ​កីឡាករ​ចំណូល​ថ្មី​ដែល​ជា​បរទេស​៤រូប​នោះ​មិន​សូវ​សាំង​បរិយាកាស​នៅ​ប្រទេស​កម្ពុជា។​ អាកាសធាតុ​នៅ​កម្ពុជា​ក្ដៅ​ជាង​នៅ​ស្រុក​របស់​ពួកគេ​ ដូច្នេះ​ចាប់​ផ្ដើម​ហាត់​មិន​សូវ​បាន​យូរ​នោះ​ទេ​​ឆាប់​អស់​កម្លាំង​ហើយ។​ ប៉ុន្តែ​គ្រូៗ​ក៏​បាន​កែប្រែ​ម៉ោង​ហាត់​ជួយ​សម្រួល​ឲ្យ​​សមស្រប និង​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ទាំង៤នាក់​​វិញ​ហើយ។​

សេង គីមហាប់ និង​មិត្តរួមក្រុម

ការ​ចេញ​ទៅ​ប្រកួត​លើក​​ទី២​ នៅ​ឯ​តៃវ៉ាន់​នេះ​ គីម​ហាប់​ បញ្ជាក់​ទៀត​ថា​មាន​សម្ពាធ​បន្តិច​ហើយ​ កាល​ពី​មុន​ទៅ​លេង​ដណ្ដើម​ពាន​ ចំណែក​លើក​នេះ​​លេង​ការពារ​ពាន​ទៅវិញ។​ យ៉ាងណា​ក្រុម​ទាំង​មូល​បាន​ដាក់​គោលដៅ​ថា​យក​ពាន​មក​ស្រុក​ខ្មែរ​ជា​លើក​ទី២​ ឲ្យ​បាន។​ ការ​ហ្វឹកហាត់​ត្រៀម​ និង​ជំនឿ​ចិត្ត​ រួម​ទាំង​មាន​បរទេស​ល្អៗ​៤រូប​ទៀត​នោះ​រូប​គេ​សង្ឃឹម​ដល់​ទៅ​ ៨០%​ ឯ​ណោះ​សម្រាប់​ការ​ប្រកួត​នៅ​តៃវ៉ាន់លើក​​នេះ​។​

សេង គីមហាប់ និង​មិត្តរួមក្រុម

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​ នឹង​ត្រូវ​ចេញទៅ​ប្រកួត​ការពារ​ពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) ចាប់​ពី​ថ្ងៃ​ទី៣០​ ខែ​មេសា​ ឆ្នាំ​២០២៥​ តទៅ។​ ពាន​រង្វាន់​នេះ​រៀបចំ​ដោយ​ម្ចាស់​ផ្ទះតៃវ៉ាន់​ និង​មាន​ក្រុម​ចូលរួម​សរុប​ ៨ក្រុម​មក​ពី ​៦ប្រទេស​រួម​ទាំង​កម្ពុជា៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ២៦ នាទីutes មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម