កីឡា
កីឡាករលោតទឹកអាមេរិកកំណើតខ្មែរ ពិសី ឈ្នះមេដាយមាសថ្នាក់ជាតិអាមេរិកយប់មិញ
កីឡាករអាមេរិកដើមកំណើតខ្មែរ ចូដាន ពិសី វីនដល (Jordan Pisey Windle) បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ប្រកួតកីឡាលោតទឹកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក NCAA Championships នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ពិសី ដែលមានចំណាត់ថ្នាក់លេខ១មកពីក្លឹប «ហែលទឹក និងលោតទឹក»របស់សកលវិទ្យាល័យ University of Texas បានឈ្នះមេដាយមាសថ្នាក់ជាតិអាមេរិក NCAA Championship នៅយប់ថ្ងៃព្រហស្បតិ៍ នៅមជ្ឈមណ្ឌល Greensboro Aquatic Center បន្ទាប់ពីការប្រកួត៦ជុំ។
ពិសី បានសរុបពិន្ទុពីការប្រកួតទាំង៦ជុំចំនួន ៤៣៥.៦០ពិន្ទុដើម្បីក្លាយជាអ្នកលោតទឹកលើវិញ្ញាសា១ម៉ែត្រច្រើនជាងគេបំផុតដើម្បីទទួលបានមេដាយមាសថ្នាក់ជាតិជាលើកទី២ក្នុងអាជីពរបស់កីឡាករអាមេរិកដើមកំណើតខ្មែររូបនេះ បន្ទាប់ពីលើកទី១រូបគេបានឈ្នះកាលពីឆ្នាំ២១៩។
ព្រឹត្តិការណ៍ប្រកួតលោតទឹកថ្នាក់ជាតិ NCAA Championships នឹងបន្តនៅថ្ងៃសុក្រ ទី២៦ និងសៅរ៍ ទី២៧ ខែមីនា នេះទើបចប់។
Jordan Pisey Windle កុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែងបានទៅដល់សហរដ្ឋអាមេរិកតាំងពីរូបគេទើបអាយុបាន២ឆ្នាំម្ល៉េះ។ រូបគេត្រូវបានដាក់ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញ បន្ទាប់ពីឪពុកម្តាយរបស់គេបានស្លាប់។
បន្ទាប់មកបុរសជនជាតិអាមេរិក Jerry Windle បានយកទៅចិញ្ចឹមធ្វើជាកូន និងរស់នៅសហរដ្ឋអាមេរិក តាំងពីមានអាយុត្រឹមតែជិត២ឆ្នាំប៉ុណ្ណោះ។
នៅអាយុ១២ឆ្នាំ ពិសី បានក្លាយជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិកដោយចូលរួមប្រកួតថ្នាក់ជាតិ តំបន់ និងពិភពលោកជាច្រើន។
កាលពីខែឧសភា ឆ្នាំ២០១៦ ពិសី បានមកលេងប្រទេសកម្ពុជាដែលទឹកដីកំណើតម្តងហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រជាជនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំផ្នែកកីឡាខ្មែរ។ ទោះជាយ៉ាងណា រូបគេនៅតែជាកីឡាករជម្រើសជាតិអាមេរិកសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
រូបថត៖ texassports
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់