កីឡា
តើដំណើរការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដល់ណាហើយ?
ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 ដំណើរការរដិបរដុបប៉ុន្មានសប្ដាហ៍មកហើយ ដោយសារតែមានការលើកពេលប្រកួតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈចុងសប្ដាហ៍នេះជាការប្រកួតសប្ដាហ៍ទី៤ ប៉ុន្តែមានទែ៣គូប៉ុណ្ណោះ ហើយ៣គូផ្សេងទៀតត្រូវបន្តលើកពេលថែមទៀត។

គូប្រកួត៣គូនៅចុងសប្ដាហ៍នេះមាននៅថ្ងៃសៅរ៍ មាន១គូនិងនៅថ្ងៃអាទិត្យ មាន២គូ ខណៈ៣គូផ្សេងទៀតបានស្នើសុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ធ្វើការលើកពេលប្រកួតនិងមិនទាន់បានកំណត់ថ្ងៃប្រកួតបន្ទាប់ជាក់លាក់នៅឡើយ។
គូនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ជើងឯក៦សម័យកាលភ្នំពេញក្រោន នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្នុងក្រុងដូនកែវ ប្រចាំសប្ដាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។ ប្រកួតនេះមានផ្សាយផ្ទាល់នៅលើ Page របស់សារព័ត៌មានកម្ពុជាថ្មី ផងដែរ។
ចំណែក២គូផ្សេងទៀតនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ មាន២គូទៀតដោយក្រុមអាស៊ីអឺរ៉ុប ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ លើទីលានកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣:៣០នាទីរសៀលមានផ្សាយតាមប៉ុស្តិ៍ BTV និងមួយគូទៀតវេលាម៉ោង៦ល្ងាចក្រុមព្រះខ័នរាជស្វាយរៀង ជួបណាហ្គាវើល លើទីលានកីឡដ្ឋានខេត្តស្វាយរៀង នឹងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV ដូចគ្នា។

គិតត្រឹមពេលនេះក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយរកបាន៤ពិន្ទុ ខណៈក្រុមសូលទីឡូអង្គរ នៅតំបន់បាតតារាងក្នុងចំណោមសមាជិក១៣ក្រុម។ កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ បានចំនួន២គ្រាប់មានរហូតដល់៧នាក់ ក្នុងនោះមានកីឡាករ អន ចាន់ប៉ូលីន, Andres Nieto និង Matheus Souza របស់ភ្នំពេញក្រោន កីឡាករ Douglas Tardin របស់គីរីវង់សុខសែនជ័យ កីឡាករ ព្រីន ចិត្រា របស់អាស៊ីអឺរ៉ុប និងកីឡាករ Mika និង Private របស់ព្រះខ័នរាជស្វាយរៀង។ចំពោះអ្នកចាំទីដែលរក្សា Clean Sheets រារាំងមិនឱ្យគេទាត់បញ្ជូលទីខ្លួនបាន មានអ្នកចាំទី សំរិទ្ធ សីហា, ស៊ូ យ៉ាទី របស់ណាហ្គាវើល អ្នកចាំទី កែវ សុសិលា របស់វិសាខា អ្នកចាំទី ពេជ្រ ដារ៉ា របស់ក្រសួងការពារជាតិ និងអ្នកចាំទី ជា វ៉ាន់សាក់ របស់អង្គរថាយហ្គឺរ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កីឡាករលោតទឹកអាមេរិកកំណើតខ្មែរ ពិសី ឈ្នះមេដាយមាសថ្នាក់ជាតិអាមេរិកយប់មិញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ