កីឡា
ចាន់ រតនា និង Danny Kingad វិភាគជំនួបខ្សែក្រវាត់ Moraes និង Johnson
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និងអ្នកលេងគុនចម្រុះហ្វីលីពីន Danny Kingad សុទ្ធតែធ្លាប់ប្រកួតជាមួយកីឡាករចិន Wei Xie ដូចគ្នា ប៉ុន្តែលទ្ធផលមិនដូចគ្នាទេ។

ថ្ងៃអ្នកលេងគុនចម្រុះទាំងពីរនាំគ្នាវិភាគជំនួបសំខាន់ដែលម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Flyweight កីឡាករប្រេស៊ីល Adriano Moraes ត្រូវឡើងការពារខ្សែក្រវាត់ជាមួយជើងខ្លាំងអាមេរិក Demetrious Johnson នៅព្រឹត្តិការណ៍“ONE on TNT I” ថ្ងៃពុធ ទី៧ ខែមេសាខាងមុខនេះ។
Kingad លើកឡើងថា ៖«និយាយត្រង់ចុះ គូនេះពិតជាពិបាកស្មានថានរណានឹងឈ្នះ។ ខ្ញុំធ្លាប់ប្រកួតជាមួយអ្នកទាំងពីរ ហើយខ្ញុំអាចនិយាយបានថា អ្នកទាំងពីរខ្លាំងដូចគ្នា។ Johnson ជាជើងខ្លាំងគ្រប់សម័យកាលល។ គាត់មានបច្ចេកទេសល្អ និងលឿនណាស់។ ពិបាករកដៃគូណាបញ្ឈប់គាត់»។ កីឡាករហ្វីលីពីនបន្តថា ៖«នៅពេលខ្ញុំប្រកួតជាមួយ Moraes គឺយូរដែរហើយ ហើយឥឡូវនេះគាត់ខុសប្លែកពីមុនច្រើន។ គាត់មានក្បាច់ក្រោមល្អ។ ខ្ញុំគិតថា គាត់មានប្រៀបវ៉ៃពីចម្ងាយ ដោយសារគាត់ដៃជើងវែង។ គាត់ជាជើងឯក អីចឹងគ្មានហេតុផលណាដែលគាត់មិនល្អទេ»។ ទោះជាយ៉ាងណា នៅពេលឲ្យជ្រើសរើស Kingad និយាយថា ៖«ជ្រើសរើសយក Johnson»។
ងាក់ទៅទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែមានចំណុចល្អ និងលក្ខណៈពិសេសរៀងៗខ្លួនដែលមិនងាយធ្វើឲ្យដៃគូណម្នាក់សន្លប់ស្រួលៗឡើយ។ «សម្រាប់ខ្ញុំ អ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់មានកម្ពស់ខ្ពស់ជាង និងបទពិសោធជំនាញក្រោមជឺជីតស៊ូក៏ល្អ ពីព្រោះគាត់ជាជនជាតិប្រេស៊ីល។ គាត់មានក្បាច់វ៉ៃពីចម្ងាយល្អ ហើយកម្លាំងស៊ុហ្វក៏ល្អ»។ រតនា បន្តថា ៖« Johnson ជាកីឡាករដែលមានបទពិសោធច្រើន អាយុច្រើនបន្តិច ហើយក្បាច់MMA ដ៏ល្អ។ និយាយទៅទាំងពីរនាក់ប្រដុំប្រសងគ្នា។ សម្រាប់ខ្ញុំ ខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។ រតនា ពន្យល់ថា ៖«ម្ចាស់ខ្សែក្រវាត់ខានឡើងប្រកួតយូរហើយ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងស៊ុហ្វរបស់គាត់ដែរ។ តែដូចខ្ញុំគិតអីចឹង សម្រាប់ពីរនាក់ ល្អដូចគ្នា មានចំណុចខ្លាំងដូចគ្នា តែខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

សូមបញ្ជាក់ថា អ្នកគាំទ្រកម្ពុជាប្រហែលជានៅចាំចំពោះម្ចាស់ខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក ONE Flyweight ពីកីឡាករ Adriano Moraes បានឈ្នះខ្សែក្រវាត់នេះលើកដំបូងនៅទឹកដីកម្ពុជាកាលពីឆ្នាំ២០១៤ ដែលពេលនោះក៏មានវត្តមានកីឡាករ ចាន់ រតនា ប្រកួតក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom៕
សូមចុចអាន៖ ណែនាំឲ្យស្គាល់ជើងខ្លាំងថៃដែលកំពុងក្ដោបខ្សែក្រវាត់នៅសង្វៀន ONE Championship

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ