កីឡា
Williams ចង់វ៉ៃកណ្តាលមុខ Rodtang ខណៈតារាថៃតបវិញថា ពេញចិត្តដៃគូបែបនេះ
វាហាក់ដូចជាពោលសំដីដើម្បីលួងខ្លួនឯងសម្រាប់កីឡាករអូស្ត្រាលី Danial Williams ដែលត្រូវធ្វើការធ្ងន់នាថ្ងៃពុធ ទី៧ មេសា ឆ្នាំ២០២១នៅពេលត្រូវប្រឈមនឹងជើងឯកពិភពលោករបស់ថៃ ONE Flyweight «មនុស្សដែក» Rodtang Jitmuangnon នៅព្រឹត្តិការណ៍ “ONE on TNT I”ដែលនឹងផ្សាយផ្ទាល់ទៅកាន់ម៉ោងមាសរបស់សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី៧ ខែមេសា។
គ្រប់គ្នាមិនសង្ឃឹមលើកីឡាករអូស្ត្រាលី Williams ដែលទើបចេញមុខប្រកួតលើដំបូងនៅ ONE ប៉ុន្តែជួបដៃគូឈ្នះ៩លើកជាប់គ្នាដោយមិនទាន់ចាញ់សោះនៅស្ថាប័នអន្តរជាតិ ONE និងជាជើងឯកពិភពលោក Rodtang ដែលគេស្គាល់ជាកំពូលកីឡាកររឹង ខ្លាំង និងអាវុធល្អ។

ប៉ុន្តែកីឡាករអូស្ត្រាលីរូបនេះហាក់ដូចគ្មានព្រួយបារម្ភអ្វីសោះ ប៉ុន្តែពេញចិត្តចំពោះដៃគូថៃដែលល្បីខាងដើរចូលវ៉ៃត្រូវនឹងទម្លាប់វ៉ៃរបស់ខ្លួន។ កីឡាករអាយុ២៧ឆ្នាំបាននិយ៖«វាពិតជាធំធេងណាស់ ប៉ុន្តែខ្ញុំគិតថា វាគ្មានអ្វីគួរឲ្យខ្លាចផង»។ខ្ញុំកំពុងយកចិត្តទុកដាក់ និងផ្តោតលើការហ្វឹកហាត់។ ខ្ញុំផ្តោតលើ Rodtang។ ទីបំផុត មានតែខ្ញុំ និងគាត់នៅលើសង្វៀន។ គាត់ជាមនុស្សដូចយើងដែរ»។
Williams បាននិយាយថា ៖«ខ្ញុំអាចមានក្បាច់ព្រៃបន្តិច តែខ្ញុំគិតថា ស្ទីលវ៉ៃលោតៗ និងជំហរប្រែប្រួលលឿនៗអាចនឹងធ្វើឲ្យការប្រកួតប្លែកដែរ។ ខ្ញុំឃើញរបៀបវ៉ៃរបស់គាត់ស្រដៀងនឹងស្ទីលរបស់ខ្ញុំដែរ ប៉ុន្តែខុសគ្នាតិចតួចប៉ុណ្ណោះ»។«ខ្ញុំចង់វ៉ៃមុខឌឺរបស់ Rodtang ហើយនៅពេលយើងប្តូរ គាត់នឹងមានចន្លោះប្រហោង។ ដូច្នេះនៅពេលគាត់គិតតែវ៉ៃសម្រុកខ្លាំង ខ្ញុំនឹងវាយបកវិញ តែក៏ត្រូវប្រុងប្រយ័ត្នដែរ»។ លទ្ធផលប្រហែលជាដូចការចង់បានរបស់កីឡាករអូស្ត្រាលីដែលមិនចង់ឲ្យការប្រកួតអូសបន្លាយរហូតចប់៣ទឹកនោះទេ។ Williams បញ្ជាក់ថា ៖«ខ្ញុំចង់ឲ្យការប្រកួតនេះបញ្ចប់ដោយសន្លប់។ វាពិតជាអស្ចារ្យដើម្បីទទួលបានឱកាសនេះ ហើយក្លាយជាមនុស្សម្នាក់ដែលអាចបញ្ឈប់គាត់បាន។ នោះជាលទ្ធផលខ្ញុំចង់បាន»។
ស្របពេលជាមួយគ្នានេះ Rodtang Jitmuangnon ហាក់ពិបាកស្វែងយល់ពីសមត្ថភាពរបស់ដៃគូមកពីប្រទេសអូស្ត្រាលីម្នាក់នេះ ពីព្រោះមិនសូវមានវីដេអូមើល។

កីឡាករថៃអាយុ២៣ឆ្នាំនិយាយថា ៖«អត់ដែលឃើញគាត់វ៉ៃ សូម្បីវីដេអូក៏មិនសូវមាន ដូច្នេះពិបាកស្មានសមត្ថភាពរបស់គាត់។ ប៉ុន្តែខ្ញុំអាចនិយាយថា គាត់ល្អ ក្លាហាន និងមានអាវុធធ្ងន់»។ Rodtang បានលើកឡើងថា ៖តាមដឹង គាត់មានក្បាច់ធម្មតា តែគាត់ចូលចិត្តដើរចូលវ៉ៃ អត់ខ្លាចអាវុធរបស់ដៃគូ ជាពិសេសគាត់ចូលចិត្តប្តូរ។ អាវុធគ្រោះថ្នាក់របស់គាត់គឺទាត់ក្រោម និងកណ្តាប់ដៃ។ ខ្ញុំចូលចិត្តដៃគូដែលមិនចេះយថយក្រោយបែបនេះ»។កីឡាករថៃនិយាយថា ៖«ការទទួលបានជ័យជម្នះលើកនេះ និងរក្សាភាពមិនដែលចាញ់នៅ ONE Championship ជារឿងល្អ។ តែអ្វីដែលពិសេសទៀតនោះ ខ្ញុំចង់រក្សាភាពមិនចាញ់ឲ្យបានយូរតាមដែលអាចធ្វើទៅបាន»។ «គោលបំណងរបស់ខ្ញុំគឺបន្តឈរលើកំពូល និងស្ថិតក្នុងប្រអប់បេះដូងអ្នកគាំទ្ររហូត។ ខ្ញុំចង់ឲ្យអ្នកគាំទ្របានសប្បាយរីករាយនឹងការប្រកួតរបស់ខ្ញុំតាមរយៈរបៀបវ៉ៃដ៏អស្ចារ្យរបស់ខ្ញុំ»៕
សូមចុចអាន៖ Iuri Lapicus រំពឹងមានឱកាសទៅប្រជែងខ្សែក្រវាត់លើកទី២

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ