Connect with us

កីឡា

ក្រុម​អត្ត​ព​លិ​ក​កីឡា​១២​ប្រភេទ ​ ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន សម្រាប់ SEA GAMES នៅ​​វៀតណាម

បានផុស

នៅ

​សម្រាប់​ឆ្នាំ​២០២១​នេះ តាម​ផែនការ​ភាគី​ចិន​ត្រៀម​ទទួល​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ចំនួន​១៣៥​នាក់ ​ក្នុងនោះ​គ្រូបង្វឹក និង​ប្រធាន​ក្រុម​គ្រប់គ្រង​ចំនួន​១៧​នាក់ និង​កីឡាករ​-​កីឡាការិនី ១១៨​នាក់​នៃ​១២​ប្រភេទ​កីឡា​រយៈពេល​៩០​ថ្ងៃ​ ដើម្បី​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​កីឡា​កម្ពុ​ជាមុន​ទៅ​ចូលរួម​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។

អត្ត ព លិ ក កម្ពុជា នឹង ទទួល បាន វ៉ាក់សាំង ការពារ មេរោគ កូ វីដ -១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​គណៈកម្មាធិការ​រៀបចំ​SEA GAMES (CAMSOC)​ឲ្យ​ដឹង​។​

លោក ​វ៉ា​ត់ ចំរើន បាន​បន្តថា សម្រាប់​ការហ្វឹកហាត់​នៅ​ប្រទេស​ចិន គឺ​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅក្នុង​ខែកក្កដា ឬ​ខែសីហា ឆ្នាំ​២០២១​។ អត្តពលិក​កម្ពុជា​ចំនួន​១៥៣​នាក់​នេះ គឺជា​អត្ត​ព​លិ​ក​ដែលមាន​គុណភាព​ខ្ពស់ៗ​ជាងគេ​បំផុត ​ក្នុងចំណោម​ជាង​១០​ប្រភេទ​កីឡា​ដោយ​ភាគី​ចិន​ជា​អ្នក​មក​ជ្រើសរើស​ដោយ​ខ្លួនឯង​។ កីឡា​ទាំង​១២​ប្រភេទ​រួមមាន​កីឡា​កាយសម្ព័ន្ធ កីឡាហែលទឹក កីឡា​ចំបាប់ កីឡា​វាយ​សី កីឡាអត្តពលកម្ម កីឡា​វាយ កូនឃ្លី​លើ​តុ កីឡា​វ៉ូ​ស៊ូ កីឡាបាល់បោះ កីឡា​បាល់ ទះ កីឡាបាល់ទាត់​នារី កីឡា​បាញ់កាំភ្លើង និង កីឡា​លើក​ទម្ងន់​។​

​លោក​អគ្គលេខាធិការ​បន្ថែម​ទៀតថា ក្រៅពី​ការហ្វឹកហាត់​នៅ​ចិន ក្រុម​ជម្រើសជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​មួយចំនួនទៀត ដូចជា​កា​រ៉ា​តេ​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​, តេ​ក្វាន់​ដូ WT ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ រីឯ​កីឡាករ​- កីឡា ការិនី​មាន​ឈាមជ័រ​ជា​ខ្មែរ​ផ្សេងៗ​ទៀត​រស់នៅ​ក្រៅប្រទេស​ស្រាប់​មាន​កីឡាការិនី ខេ​ស៊ី កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ជេ​សា ជា​ម្ចាស់​មេដាយមាស​អាស៊ី (ASIAN Games) ឆ្នាំ​២០១៨ និង​ជា​ម្ចាស់​មេដាយមាស កីឡា SEA Games លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​បន្ត​ការហ្វឹកហាត់​ក្នុងពេល​ដំណាលគ្នា​ផងដែរ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម