Connect with us

កីឡា

ក្លិបព្រះខ័នរាជស្វាយរៀង ប្រមូលប្រាក់ជួយកីឡាករ Booysen Shan កំពុងព្យាបាលស្ទះសរសៃឈាមខួរក្បាល

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2021) ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានបានឧបត្ថម្ភ ដែលមានការចូលរួមពីបន្ថែមពីក្រុមការងារគ្រូបង្វឹក និងកីឡាករក្នុងក្លិប ជួបដល់កីឡាករជនជាតិអាហ្វ្រិកខាងត្បូង Booysen Shan ដែលកំពុងតែសម្រាកព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចេញផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិបនៅយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះថវិកាដែលប្រមូលបានសរុបចំនួន២,៣៨៤ ដុល្លារសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន​១០០០ដុល្លារ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសចំនួន ៥០០ដុល្លារ បុគ្គលិកនិងកីឡាករ ចំនួន៨៨៤ដុល្លារ។ កីឡាករ Booysen Shan ធ្លាប់ជាសមាជិកក្នុងក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ កន្លងទៅ ដោយកាលនោះរកគ្រាប់បាល់ឱ្យក្រុមបាន៧គ្រាប់ផងដែរ។

ក្រោយទទួលបានប្រាក់ឧបត្ថម្ភដល់កីឡាករក្នុងក្លិបខ្លួន ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណពីការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនិងកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង នេះផងដែរ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាសមាជិកក្នុងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានចូលសម្រាកព្យាបាលជំងឺរបស់ខ្លួនកាលពីដើមខែមេសា កន្លងទៅដោយជំងឺនេះកើតលើរូបគេយូរមកហើយ តែមិនទាន់ធ្វើទុក្ខខ្លាំងទើបតែមួយរយៈចុងក្រោយនេះរូបគេចាប់ផ្ដើមធ្វើទុក្ខតែគេមិនចាប់អារម្មណ៍នោះទេ។ ពេលនេះរូបគេកំពុងសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្លិបបាល់ទាត់ប៉ូលិស បានប្រមូលប្រាក់ជួយឧបត្ថម្ភដល់កីឡាករ Booysen Shan ចំនួន២៣៦៥ ដុល្លារផងដែរកាលពីថ្ងៃអាទិត្យ ថ្មីៗនេះ។

កីឡាករ Booysen Shane កើតនៅទីក្រុង Cape Town ដែលជាទីក្រុងធំជាងគេទី ២ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយចាប់ផ្តើមលេងបាល់ទាត់ នៅក្រុម Ajax Cape Twon តាំងពីអាយុ ១០ ឆ្នាំ។ ៤ ឆ្នាំក្រោយមកកីឡាកររូបនេះបានចូលរួមជាមួយក្រុម Hellenic FC Academy ដែលជាក្រុមយុវជនមួយល្អជាងគេនៅក្នុងប្រទេស ក្នុងរយៈពេល ៣ ឆ្នាំដែលបានបង្ហាញខ្លួនឲ្យក្រុមយុវជន Western Province អាយុក្រោម ១៧ ឆ្នាំ។ ក្រោយមករូបគេបានផ្លាស់ទៅក្លិប Mamelodi Sundowns ព្រមទាំងលេងរយៈពេល ២ ឆ្នាំមុននឹងចូលរួមជាមួយក្រុម Gleneden United មុនត្រឡប់មក Ajax Cape Town ខណៈក្រោយមកក្លិប Ikapa Sporting ក្នុងពានរង្វាន់ National First Division ខ្ចីជើង។ ខែ មិនា ២០១៤ កីឡាកររូបនេះបានសម្រេចចាប់អាជីពរបស់ខ្លួននៅក្រៅប្រទេស ដែលបានផ្លាស់ទៅក្លិបនៅប្រទេសថៃ ក្នុងក្រុម Rbac Mittraphap និង Bangkok Christian College-Tero នៅក្នុងពាន Thai Regional League Division 2 មុនធ្វើដំណើរមកកាន់កម្ពុជា។

គេបានប្រកបអាជីពជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១៥ ដល់២០១៧ ហើយនៅឆ្នាំ២០១៨ រូបគេចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ជើងទី១ រូបគេចូលរួមជាមួយក្រុមប៉ូលិស ហើយជើងទី២ ត្រឡប់ទៅភ្នំពេញក្រោន វិញខណៈនៅឆ្នាំ២០២០ គេផ្ទេរទៅកាន់ក្រុមណាហ្គាវើល និងឆ្នាំ២០២១ ត្រឡប់ទៅចូលរួមជាមួយក្រុមប៉ូលិស វិញ៕

អត្ថបទ ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម