កីឡា
FIFA: ប៊ែលហ្សិកលេខ១ពិភពលោក ជប៉ុនឈរលើគេនៅអាស៊ី កម្ពុជាលេខ៨នៅអាស៊ាន
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បានបញ្ចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ជាសមាជិករបស់ខ្លួន (FIFA World Ranking) ដែលមាន ២១០ប្រទេស/តំបន់ ប្រចាំខែ មីនា-មេសា ឆ្នាំ២០២១ ស្របពេលក្រុមជម្រើសជាតិប៊ែលហ្សិក ឈរចំណាត់ថ្នាក់លេខ១ ហើយជប៉ុនឈរលើគេនៅអាស៊ី ឯវៀតណាមឈរលើគេ និងកម្ពុជានៅលំដាប់លេខ៨នៅអាស៊ាន ឬកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៧៤ពិភពលោក។

យោងតាមវិបសាយ fifa.com បានបញ្ជាក់ថាតារាងចំណាត់ថ្នាក់នេះគិតចាប់ពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២៧ ខែឧសភា ទើបមានការប្រែប្រួលថ្មីទៀត។ តារាងចំណាត់ថ្នាក់នេះមានការប្រែប្រួលតិចតួចព្រោះក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាប្រទេសដទៃបានផ្អាករាល់សកម្មភាពរបស់ខ្លួនដោយសារបញ្ហាកូវីដ-១៩។ សកម្មភាពប្រកួតដែលត្រូវលើកពេលប្រកួតនោះមានដូចជាការប្រកួតក្នុងវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី ប្រចាំពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup ក៏ដូចជាពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ជាដើម។
សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ានប្រទេសវៀតណាម ឈរលេខ៩២ពិភពលោក ខណៈថៃ ឈរលេខ១០៦ ហើយហ្វីលីពីននៅលេខ១២៥ តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ា ឈរលេខ១៣៩ម៉ាឡេស៊ីលេខ១៥៣ សិង្ហបុរីលេខ១៥៩ ឥណ្ឌូណេស៊ីលេខ១៧៣ កម្ពុជាលេខ១៧៤ ឡាវលេខ១៨៥ប្រ៊ុយណេលេខ១៨៩ និងទីម័រខាងកើត លេខ១៩៦។

បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែមីនា-មេសា នេះមានក្រុមជប៉ុន បានឡើងមកឈរលេខ២៨ពិភពលោក ហើយក្រុមជម្រើសជាតិអ៊ីរ៉ង់លេខ៣១ កូរ៉េខាងត្បូងលេខ៣៩ អូស្រ្តាលីលេខ៤១ កាតាលេខ៥៨ អារ៉ាប់ប៊ីសាអ៊ូឌីតលេខ៦៥ អ៊ីរ៉ាក់លេខ៦៨ អារ៉ាប់រួមលេខ៧៣ ចិនលេខ៧៧ និងស៊ីរីលេខ៧៩ពិភពលោក។
សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែមីនា-មេសា នេះមាន ក្រុមប៊ែលហ្សិច ឈរលេខ១ ហើយក្រុមបារាំងឈរលេខ២ ខណៈក្រុមប្រេស៊ីលឈរលេខ៣ អង់គ្លេសលេខ៤ ព័រទុយហ្គាល់លេខ៥ អេស្ប៉ាញលេខ៦ អ៊ីតាលីលេខ៧ អាហ្សង់ទីនលេខ៨ អ៊ុយរ៉ាហ្គាយលេខ៩ និងក្រុមដាណឺម៉ាកឈរលេខ១០៕
អត្ថបទ៖ ម៉េង ហួរ


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល