កម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
ក្រសួងការបរទេសទើបចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីជំនួបពិភាក្សាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ។ ក្នុងសេចក្ដីប្រកាសនោះក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាប្រមុខការទូតប្រទេសទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា-ថៃ និងការប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានពិភាក្សាអំពីការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ដែលនឹងរៀបចំនៅប្រទេសថៃក្នុងឆ្នាំ២០២៥ «ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថាប្រជាជាតិទាំងពីកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ»។ ជាការកត់សម្គាល់ជំនួបរវាងរដ្ឋមន្ត្រីការបទេសទាំងពីរតាមទូរស័ព្ទពេលនេះធ្វើឡើងក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានថ្លែងពាក់ព័ន្ធនឹងដែនដីកោះគុតដែលោកថាគឺជាដែនកោះរបស់ថៃ១០០ភាគរយ។ ទោះជាយ៉ាងក្នុងសេចក្ដីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទនេះពុំបានលើកឡើងពីបញ្ហាកោះគុតនោះទេតែមានចំណុចមួយបានលើកឡើងថា «ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និតដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ«។ ចាប់តាំងពីមានការផ្ទុះឡើងនូវការជែកវែកញែកពីភាពជាម្ចាស់លើដែនដីកោះគុតមកទាំងភាគីរដ្ឋាភិបាលកម្ពុជា...
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានលើកឡើងថា ការចរចារ
ក្រសួងការងារនៃព្រះរាជាណាចក្រថៃ នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមើលលទ្ធភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ
សម្ដេចធិបតី ជំរុញឱ្យបើកជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់ និងច្រកព្រំដែនកម្ពុជា-ថៃឱ្យបានច្រើន
ទីប្រឹក្សារបស់លោករដ្ឋមន្ត្រីការបរទេសថៃបានស្នើកម្ពុជាចូលរួមលើគំនិតផ្តួចផ្តើមទេសចរណ៍ «៦ប្រទេស;គោលដៅតែ១»
លោកសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា