ក្រោមការគំរាមកំហែងបែបនេះ អ្នកវិភាគលើកឡើងថា សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងប្រទេសជាមិត្តទូទាំងពិភពលោកនឹងកាន់តែរង្គុះរង្គើរ ខណៈវិធានការពន្ធនឹងធ្វើឱ្យមានការសងសឹក ដែលនឹងកាន់តែអាចឱ្យការនាំចេញរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។
សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងក្លា នឹងជំរុញឱ្យក្រុមហ៊ុនផលិតចិន ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនចេញពីចិនដីគោក ហើយងាកទៅរកប្រទេសដាក់រោងចក្រជំនួស រួមទាំងប្រទេសថៃ។
ការប្រកួតប្រជែងគ្នារវាងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ និងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ រំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចថៃ។