កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅមុខអង្គរវត្ត រៀបចំ យ៉ាងកក្រើក...
ខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍វប្បធម៌ដ៏ធំ.......
សិប្បកម្មកែច្នៃដីឥដ្ឋ ស្ថិតនៅខេត្តសៀមរាបមួយ អាចផលិតបានសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង ១០០០មុខ ចេញពីមូលដ្ឋានវប្បធម៌ខ្មែរ...
វិស័យទេសចរក្នុងខេត្តសៀមរាបបានរងសម្ពាធពីសេដ្ឋកិច្ចនិងវិបត្តិសកល......
ក្មេងទំនើងចំនួន១០នាក់ដែលតែងតែអុកឡុក បង្កអសន្តិសុខនៅកណ្ដាលក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប និងនគរបាលជំនាញខេត្ត សហការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់
ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ខេត្តសៀមរាបទទួលបានទេសចរបរទេសសរុបជាង ៥២ ម៉ឺននាក់......
មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺរលាកផ្លូវដង្ហើម ជាជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនទៀត ដែលភាគច្រើនងាយកើតបំផុតលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ហើយការចម្លងភាគច្រើនបង្កឡើងពីវីរុស និងអាចបណ្ដាលមកពីបាក់តេរី។ ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន។ លោកវេជ្ជបណ្ឌិត សូ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការដើម្បីការពារពីជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗដែលពាក់ព័ន្ធនឹងផ្លូវដង្ហើម នោះគឺទាមទារឱ្យមានការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ដើម្បីជួយការពារខ្លួនកុំឱ្យឆ្លងជំងឺនេះពីអ្នកដទៃ ក្នុងរយៈពេលដែលជំងឺនេះកំពុងមានការកើតឡើងច្រើន។ លោកថា...