ការសម្រេចបាននូវកំណើនប្រចាំឆ្នាំតាមគោលដៅ ត្រូវបានជំរុញដោយភាពរឹងមាំនៃកំណើនប្រចាំឆមាសចុងក្រោយឆ្នាំ ២០២៤ ប្រមាណ ៥,៤ ភាគរយ ធៀបនឹងកំណើន ៤,៦ ភាគរយ នៅត្រីមាសទី៣។
អាជ្ញាធរចិនបានស្នើឱ្យប្រទេសថៃត្រួតពិនិត្យរោងចក្រប្រមាណ ៧៨ មុនពេលបើកការចរចា ដើម្បីលុបចោលការហាមឃាត់កាលពីខែមុន លើការនាំចូលទៅចិននូវទឹកស្ករអំពៅ និងម្សៅលាយផ្អែមពីប្រទេសថៃ។
កន្លងមក ក្រុមហ៊ុន Toyota បានប្រតិបត្តិការក្នុងប្រទេសចិនតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ប៉ុន្តែសម្រាប់រោងចក្រថ្មី ក្រុមហ៊ុននឹងដំណើរការវាដោយខ្លួនឯង។
ប្រទេសចិនបានបង្កើនការនាំចូលពីប្រទេសវៀតណាមចំនួន ១៩,៨ ភាគរយ ខណៈការនាំចូលពីហ្វីលីពីន បានធ្លាក់ចុះខ្លាំងដល់ ៣៩,២ ភាគរយ។
ការជំរុញនេះ ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ថែមការទប់ស្កាត់លើការនាំចេញទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបរបស់ចិន និងការលក់ឧបករណ៍ផលិតបន្ទះឈីបមួយចំនួន រួមទាំងឧបករណ៍ដែលផលិតនៅម៉ាឡេស៊ី សិង្ហបុរី និងតៃវ៉ាន់។
តម្លៃនៃទំនិញចិនបានថយចុះ ដែលធ្វើឱ្យការនាំចេញរបស់ចិនកើនឡើងកាន់តែធំ ធៀបនឹងការនាំចូលរបស់ប្រទេសមហាសេដ្ឋកិច្ចទី២មួយនេះ។
ការបញ្ជាទិញរបស់សហរដ្ឋអាមេរិក ធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពី TSMC បានជូនដំណឹងទៅក្រសួងពាណិជ្ជកម្មអាមេរិក ថា បន្ទះឈីបមួយរបស់ខ្លួនត្រូវបានរកឃើញនៅក្នុងប្រព័ន្ធដំណើរការAI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលជាប់ក្នុងបញ្ជីរឹតបណ្ដឹងពាណិជ្ជកម្មរបស់អាមេរិក។