ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០ លាននាក់ រំពឹងថានឹងចូលនិវត្តន៍ ខណៈក្រុមហ៊ុនទិន្នន័យ Euromonitor បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៤០ មនុស្សម្នាក់ក្នុងចំណោម២នាក់ដែលមានអាយុលើសពី ៦៥ ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺរស់នៅក្នុងប្រទេសចិន។
ប្រទេសចិនបន្តជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ផលិតផលកសិកម្មវៀតណាម ខណៈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២កើនឡើងសរុបជាទឹកប្រាប់រាប់ពាន់លានដុល្លារ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤៥ សេន ឬ ០,៥៦ ភាគរយ ដោយជួញដូរត្រឹម ៧៩,២៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៨ សេន ឬ ០,៧៦ ភាគរយ ជួញដូរត្រឹម ៧៦,០៧...
កំណើនទិន្នផលរោងចក្ររបស់ប្រទេសចិនកាលពីខែកក្កដា បានធ្លាក់ចុះ និងតិចជាងការរំពឹងទុក ដែលជាសូចនាករថ្មីមួយទៀតដែលបង្ហាញថា ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិនកំពុងយឺតយ៉ាវ ទោះបីរដ្ឋាភិបាលចិនដាក់ចេញវិធានការជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍រួមរបស់អង្គការ Angsana Council ក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Company និងធានាគារសិង្ហបុរី DBS ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា FDI ក្នុងប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦របស់អាស៊ាន (ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) បានកើនឡើងដល់ ២០៦ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៣ ធៀបនឹង ៤៣...
ថៃ និងចិន បានចូលរួមក្នុងកិច្ចពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ ដោយថៃផ្តោតលើការពង្រីកទីផ្សារសម្រាប់ផលិតផលសត្វចិញ្ចឹម និងផ្លែឈើរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈស្វាគមន៍ការវិនិយោគិនរបស់ចិនលើឧស្សាហកម្មកំពុងរីកចម្រើន ដែលមានក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ (EEC)។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
អ្នកនាំពាក្យបន្តថា Honda បានប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅក្នុងប្រទេសចិន ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយនឹងការបិទរោងចក្រនេះ សមត្ថភាពផលិតរបស់ក្រុមហ៊ុនក្នុងស្រុកចិន នឹងធ្លាក់ចុះពី១,៤៩ លានគ្រឿង មកត្រឹម ១,២ លានគ្រឿង/ឆ្នាំ។