កិច្ចព្រមព្រៀងនេះ នឹងជួញសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសរវាងប្រជាជន និងប្រជាជន។
ដោយសារតែចិនជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក្ដីបារម្ភពីកម្សោយតម្រូវការរបស់ប្រទេសនេះ កំពុងគ្របដណ្ដប់លើទំនុកចិត្តវិនិយោគិន ដោយលើសលុបលើក្ដីបារម្ភនៃភាពតានតឹងជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង។
វិធានការគាំទ្រទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងតម្រូវការបង់រំលោះ អាចបង្កើនធនសម្រាប់អ្នកប្រើប្រាស់ក្នុងការចំណាយលើទំនិញ និងសេវាកម្មផ្សេងទៀត។
កន្លងមក រដ្ឋាភិបាលចិនបានចេញនូវគោលនយោបាយផ្សេងៗ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ចុះក្រោម និងអត្រាកម្ចីទិញផ្ទះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលធ្លាប់តែរួមចំណែករហូតប្រមាណ ១/៤ នៃសេដ្ឋកិច្ចចិន។
វាគឺជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលចិន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅកំណើន ៥ ភាគរយ ។
ការផ្តល់មូលធននេះនឹងបានមកជាចម្បងពីការចេញមូលបត្របំណុលរដ្ឋពិសេសថ្មី ខណៈព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់សេចក្ដីនៅឡើយទេ ហើយអាចនឹងផ្លាស់ប្តូរ។
ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ៥០ លានគ្រួសារ ឬប្រជាជន ១៥០ លាននាក់ ដោយកាត់បន្ថយការចំណាយការប្រាក់គ្រួសារជាមធ្យមប្រហែល ១៥០ ប៊ីលានយន់/ឆ្នាំ ដែលវានឹងជំរុញការប្រើប្រាស់ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព