ការថ្លែងរបស់រដ្ឋមន្រ្តីថៃរូបនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកសារជាថ្មី ដោយបង្កើនក្ដីរំពឹងទុកពីភាពតានតឹងកាន់តែខ្លាំងនៃជម្លោះពាណិជ្ជកម្មជាមួយចិន ជាមួយនឹងគោលនយោបាយបង្កើនពន្ធរបស់លោក។
ជនជាតិថៃអាចមកធ្វើការនៅប្រទេសសិង្ហបុរីបាន ព្រោះការងារនឹងជួយអភិវឌ្ឍជំនាញ ហើយរកប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
ការវិនិយោគទាំងនោះ បានបង្កើតការងារដល់ប្រជាជនថៃប្រមាណ ២ ៥០៥ នាក់។
រដ្ឋាភិបាលថៃបានផ្ដល់ការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅស្រុក សម្រាប់វិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលទិន្នន័យនៃតំបន់អាស៊ាននៅឆ្នាំ២០២៧។
ប្រធានស្តីទីរបស់ OIE លោក Passakorn Chairat បានសន្មតថា ការថយចុះនៃMPI ប្រចាំខែកញ្ញា បណ្ដាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក កម្សោយនៃអំណាចទិញរបស់ប្រជាជន និងបំណុលគ្រួសារខ្ពស់។
សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងក្លា នឹងជំរុញឱ្យក្រុមហ៊ុនផលិតចិន ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនចេញពីចិនដីគោក ហើយងាកទៅរកប្រទេសដាក់រោងចក្រជំនួស រួមទាំងប្រទេសថៃ។
ការរំពឹងទុកដ៏វិជ្ជមាននេះ ជំរុញដោយតម្រូវការផលិតផលកសិកម្ម និងម្ហូបអាហារ ក៏ដូចជាឧបករណ៍អេឡិចត្រូនិក និងអគ្គិសនី ដែលរួចចំណែកដោយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។