ប្រភពម្នាក់ពីវិមានរដ្ឋាភិបាលបានប្រាប់បាងកកប៉ុស្តិ៍ ដោយនិយាយជាអនាមិកថា ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេមិនទាន់ឃើញមានសំណើសុំការពិភាក្សាបន្ថែមនោះទេ។ ក្នុងដំណើរទស្សនកិច្ចនោះ ថៃ និងកម្ពុជា បានយល់ព្រមបន្តការចរចាលើ OCA ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះលេចឡើងក្នុងឆ្នាំ ២០០១។
សាលក្រមដដែល ក៏ប្រកាសឡើងផងដែរ ខណៈប្រទេសថៃមើលឃើញពីដំណើរមិនសូវស្រួលនៃសេដ្ឋកិច្ច ដែលញំញីដោយសារកម្ចីពិបាកទារខ្ពស់ កម្សោយនៃការចំណាយ-ការប្រើប្រាស់ និងការធ្លាក់ចុះនៃផលិតកម្ម និងការបិទរោងចក្រជាដើម។ អ្នកវិភាគមើលឃើញថា ភាពស្រពិចស្រពិលនៃស្ថានភាពនយោបាយបច្ចុប្បន្នរបស់ថៃ និងចុងក្រោយបំផុតគឺការដកតំណែងលោក សេដ្ឋា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលដើរអូសជើងរួចហើយនោះ បន្តត្រដាបត្រដួស។
ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬតំបន់អភិវឌ្ឍន៍ពិសេសភាគខាងកើត គឺជាតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តចំនួន៣នៅភាគខាងកើតប្រទេសថៃ។ តំបន់នេះមានគោលបំណងអភិវឌ្ឍតំបន់មាត់សមុទ្រភាគខាងកើត ដើម្បីជំរុញកំណើនឧស្សាហកម្ម និងធ្វើវិមជ្ឈការសេដ្ឋកិច្ច និងកំណើនប្រជាជន។
ការស្នើសុំរបស់នាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្រោយការលក់ទំនិញអនឡាញពីបរទេស ជាពិសេសទំនិញនាំចូលពីចិនដែលមានតម្លៃថោក រងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារតែអ្នកផលិតក្នុងស្រុកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ។
ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បាននិយាយថា អត្រាសមត្ថភាពប្រើប្រាស់របស់ឧស្សាហកម្មដែកថែបថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ មានត្រឹម ២៩,៣ ភាគរយ ធ្លាក់ចុះពី ៣១,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ធនាគារក្នុងស្រុកធំៗរបស់ប្រទេសថៃ មើលឃើញថា អតិថិជនសាជីវកម្មរបស់ខ្លួននឹងប្រឈមជាមួយបញ្ហាសំខាន់ៗនៅក្នុងឆមាសទី២នៃឆ្នាំនេះ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការព្រួយបារម្ភអំពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ពីការបន្តតាមដានពីទិដ្ឋភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពីក្ដីព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចនឹងអាចកើនឡើងតាមរយៈទីផ្សារពិភពលោក។