ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានឱ្យដឹងនៅថ្ងៃថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Company នឹងវិនិយោគ ១ ប៊ីលានបាត (២៨ លានដុល្លារ) ដើម្បីដាក់រោងចក្រដំឡើងរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កន្លងមក សភាតំណាងរាស្រ្តថៃ ដែលមានសមាជិកចំនួន ៥០០ រូប បានគាំទ្រការសិក្សារបស់ក្រុមសមាជិកសភាដែលអនុគ្រោះដល់ការបង្កើតកាស៊ីណូស្របច្បាប់នៅតាមកន្លែងកម្សាន្តធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់។ ការសិក្សាបានរកឃើញថា ថៃអាចបង្កើនចំណូលពីទេសចរណ៍បានប្រហែល ១២ ប៊ីលានបាត តាមរយៈការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ និងដាក់នៅទីកន្លែងកម្សាន្តធំៗ
អ្នកជំនាញថៃ បានព្រមានថា បរិមាណនៃការនាំចេញអង្កររបស់ប្រទេសនឹងធ្លាក់ចុះនៅក្រោម ៨ លានតោននៅឆ្នាំ ២០២៥ ដោយសារតែបញ្ហាប្រឈមផ្សេងៗ ជាពិសេសការប្រកួតប្រជែងពីខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។
អ្នកប្រើអ៊ិនធឺណិតថៃជាច្រើន ខឹងនឹងរបៀបដែលក្រុមហ៊ុន Apple បង្ហាញផ្សព្វផ្សាយអំពីប្រទេសថៃ។ ថ្វីត្បិតតែពាណិជ្ជកម្មនោះថតនៅប្រទេសថៃ និងបង្ហាញអំពីអត្តសញ្ញាណថៃដូចជាអាហារ សម្លៀកបំពាក់ និងការដឹកជញ្ជូនសាធារណៈក៏ដោយ ក៏ពណ៌បែបហួសសម័យរបស់វិដេអូពាណិញ្ជកម្ម បង្ហាញថាថៃជាប្រទេសក្រីក្រដែរ។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទ ដោយស្រង់សម្ដីប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ លោក Wattanasak Sur-iam ដែលបាននិយាយថា ឆ្នាំ ២០២៤ គឺជាឆ្នាំមាសសម្រាប់ផ្លែឈើថៃ ដោយសារតែតម្លៃខ្ពស់ និងមានស្ថេរភាព បើធៀបនឹងឆ្នាំមុន។
PPSEZ មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមផ្ទាល់ ក៏ដូចជាក្រុមហ៊ុនបរទេសផ្សេងទៀត ដែលផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួនពីប្រទេសជិតខាងទាំង២។ សួនឧស្សាហកម្មដដែលនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីរាជធានីបាងកករបស់ថៃ និងទីក្រុងហូជីមិញ ដែលជាក្រុងដ៏ធំបំផុតរបស់វៀតណាម។
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ (BOI) បានឱ្យដឹងកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលផលិតរថយន្តក្នុងស្រុកថៃ នឹងដាក់ជូនការលើកទឹកចិត្តវិនិយោគសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ (សាកភ្លើង និងស៊ីសាំង) ដោយបន្ទាបពន្ធសម្រាប់រថយន្តកូនកាត់ចាប់ពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។