ដំណាំស្រូវ ប្រមាណជាង១០០០ហិកតា ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ដោយសារ...
តំបន់ជាច្រើននៅក្នុងទីក្រុង ហូជីមិញ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃសៅរ៍ខណៈភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារ
ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រកចុះច្រើនជាងមុន តែមន្ត្រីជំនាញ ...
អគ្គកុងស៊ុល នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បាននាំយកអំណោយរបស់ប្រជាជនជប៉ុន ចែកជូនប្រជាពលរដ្ឋខ្មែរ...
ក្រុមមន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងការខូចខាត...
ជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកអស់ស្ទើទាំងស្រុង ប៉ុន្តែ...
ដោយមានចំណាត់ការពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់លិចក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ពេលនេះទឹកបានស្រកអស់ ១០០% ហើយពលរដ្ឋក៏ចាប់ផ្តើមចូលមករស់នៅធម្មតាវិញ។ ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃដោយសារឥទ្ធិពលព្យុះ តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងនូវការលិចលង់។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ក្នុងខណ្ឌពោធិ៍សែនជ័យក៏ទទួលរងនូវការលិចលង់លំនៅឋានយ៉ាងធ្ងន់ប្រមាណ១០០០ល្វែង ក្នុងចំណោមខ្នងផ្ទះ៣១១៣ល្វែង។ មន្ទីរសាធារណការរាជធានីភ្នំពេញឲ្យដឹងថា ក្រោយការបូមទឹកចេញឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ អ្វីដែលនៅសេសសល់ គឺក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសំអាត កើបសំអាតភក់...