ព័ត៌មានអន្ដរជាតិ3 months ago
ក្រុមអាវលឿង ចាប់ផ្តើមចេញមុខតវ៉ា នាំឲ្យមានក្តីបារម្ភផ្ទុះហឹង្សាជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ
នៅព្រឹកថ្ងៃសុក្រនេះ បក្ស Palang Pracharath Party (PPRP) របស់ប្រទេសថៃ ដែលគេស្គាល់ថា ជាក្រុមអាវលឿង ស្មោះស្ម័គ្ររបបរាជានិយមរបស់ប្រទេសនេះ បាននាំគ្នាចេញតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការគាំទ្រពេញទំហឹងទៅរដ្ឋធម្មនុញ្ញថៃ ដែលអាស្រ័យរាជានិយម។ ការចាប់ផ្តើមចេញសកម្មភាពដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងលើស្តេចថៃ កើតឡើងក្រោយបក្ស PPRP បញ្ចប់កិច្ចប្រជុំវិសាមញ្ញជាមួយសមាជិកបក្សរបស់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ កញ្ញា Pailin Thiensuwan សមាជិកបក្សប្រចាំខេត្ត Samut Prakan និងជាអ្នកនាំពាក្យជំពប់ទី២ របស់បក្ស PPRP...