ក្រុមអាវលឿង ដែលគេស្គាល់ថាជាអ្នកស្មោះស្ម័គ្រនិងរបបរាជានិយមក្នុងប្រទេសថៃ បានចេញមុខតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។ អំឡុងពេលប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ា បានស្រែកជូនពរស្តេចរបស់ខ្លួន និងកាន់បដាគាំទ្រដល់រាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេស ហើយបានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ទៀតផង។ លោក Nititorn Lumlua មានមុខរបរជាមេធាវី បានអំពាវនាវឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាល្លឺម៉ង់ ដោយសង្ឃឹមថា អាជ្ញាធរប្រទេសអឺរ៉ុបមួយនេះ អាចទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ។ ដោយឡែក ក្រុមបាតុករដែលគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាថៃ និងកំពុងទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិអាស៊ានមួយនេះ បានកំពុងមានចេតនាប្រមូលផ្តុំគ្នា ដង្ហែរក្បួនទៅកាន់ស្ថានទូតបរទេសក្នុងប្រទេសថៃដូចគ្នា។...
ភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើងនៅតាមដងផ្លូវនានា និងបានរាលដាលដល់សភាកំពុងធ្វើឲ្យមានភាពកង្វល់ផ្នែកអាជីវកម្មឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយ
ប្រធានាធិបតីនីហ្សេរីយ៉ាបានប្រកាសថា មានជនស៊ីវិលចំនួន៥១នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលបន្ទាប់ពីការតវ៉ាដោយសន្តិវិធីរយៈពេលប៉ុន្មានថ្ងៃលើការរំលោភ