លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ដិត្យសភាកម្ពុជា បានលើកឡើងថា កន្លងមក ១៤កុម្ភៈ (ទិវានៃក្តីស្រឡាញ់) ជាឱកាសមួយសម្រាប់បុរសៗមួយចំនួនក្នុងការបោកស្រីៗ ជាពិសេសស្រីៗដែលភ្លេចខ្លួន ចាញ់បោកគេដោយសារតែផ្កា១ទង ឬផ្កា១បាច់។ លោកស្រីប្រាប់ឱ្យយុវវ័យ គិតគូរទាំងអស់គ្នាដោយពិចារណាពីបញ្ហាទិវានៃក្តីស្រឡាញ់ ឬបុណ្យសង្សានេះ ដែលបានធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរក្នុងនាមខ្លួនជាខ្មែរ។ ក្នុងនាមលោកស្រី ជាអ្នកស្រឡាញ់ប្រពៃណីទំនៀមទម្លាប់ខ្មែរ លោកស្រីបានសម្តែងការមិនពេញចិត្ត និងមិនគាំទ្រចំពោះទិវានៃក្តីស្រឡាញ់នេះទេ ដ្បិតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យុវជនមានការជ្រួលច្របល់...
ការឱ្យផ្កាទៅកាន់មនុស្សដែលខ្លួនស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជារឿងអាក្រក់ឡើយ វាជាតម្លៃថាឱ្យផ្កាក្នុងគំនិតណា ជាការស្រឡាញ់ ភក្តីភាព...
សូមកុំយកថ្ងៃ ១៤កុម្ភៈ ទៅប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ...