រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងឥណ្ឌាត្រូវតែធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន មិនព្រមឲ្យប្រទេសណាមួយមកបំផ្លិចបំផ្លាញផលប្រយោជន៍ និងការអភិវឌ្ឍន៍របស់ជាតិនោះឡើយ ដោយបន្ថែមថា សូម្បីតែការគេងបន្លំបន្តិចបន្តួចក៏មិនអាចកើតឡើងបានដែរ។ ថ្លែងចេញពីវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី លើកឡើងថា រាល់សកម្មភាពដែលចាត់ទុកជាឯកតោភាគីនិយម និងការគំរាមកំហែងណាមួយ គឺមិនអាចទៅរួចជាមួយប្រទេសលោកបានទេ ប៉ុន្តែនឹងនាំឲ្យអ្នកប្រព្រឹត្តឆ្ពោះទៅរកការវិនាសហិនហោចនៅទីបញ្ជប់។ បន្ថែមពីលើនេះ លោក ស៊ី បានអំពាវនាវឲ្យមានការធ្វើទំនើបកម្មឲ្យលឿនបំផុតទៅលើវិស័យយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យស៊ីគ្នាទៅនិងការលើកឡើងរបស់លោកថ្មីៗនេះ ឲ្យកងយោធាចិន...