ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនៅ រដ្ឋាភិបាលថៃ ទ្រាំលែងបានទៀតហើយ ដោយប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក មិនខ្វល់ពីស្ថានភាពជំងឺកូវិដ ១៩ នោះឡើយ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលយូរ។
មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក ស្របពេលដែលប្រទេសនេះ កំពុងផ្ទុះរលករាតត្បាតទី២ ក្នុងសហគមន៍ពលរដ្ឋភាគខាងជើងប្រទេស។
ចាប់ពីថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលថៃ សម្រេចចេញបម្រាមថ្មី មិនអនុញ្ញាតឲ្យមានការលក់ដូរគ្រឿងស្រវឹងលើប្រព័ន្ធអនឡាញនោះឡើយ។
បើទោះប្រទេសថៃ រកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ដល់ទី ៣នាក់បន្ថែមទៀតក្តី ប៉ុន្តែការប្រារព្ធពិធីរាប់ថយក្រោយឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ២០២១ ត្រូវរដ្ឋាភិបាលប្រទេសនេះ អនុញ្ញាតប្រារព្ធធ្វើដដែល។
នៅក្នុងរយៈពេលថ្ងៃ ២ គឺចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ នៅភាគខាងត្បូងនៃប្រទេសថៃ គឺនៅក្នុងខេត្ត ណាខន ស៊ីថាំម៉ារ៉ាត បានទទួលរងនូវទឹកជំនន់យ៉ាងសាហាវជាទីបំផុត....
ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ ត្រូវគេរាយការដំបូង គឺមានចំនួន ៧នាក់ ខណៈលំនៅឋានរាប់សែនខ្នង ក្នុងខេត្ត ៩ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត បានលិចលង់ដោយទឹកជំនន់។
ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង ដោយខេត្តរងគ្រោះកើនឡើងដល់ទៅ ១២ខេត្ត ផ្ទះរាប់សែនខ្នងត្រូវជន់លិច។