Microsoft បានរកឃើញភស្តុតាងបញ្ជាក់ថា ក្រុម Hacker ជាច្រើនគាំទ្រដោយរុស្ស៊ី និងកូរ៉េខាងជើង កំពុងព្យាយាមលួចទិន្នន័យការអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩
យន្តហោះចម្បាំងរបស់ទួរគី នៅរសៀលថ្ងៃច័ន្ទនេះ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងរបស់ពួកបះបោរស៊ីរី ដែលស្ថិតនៅភាគខាងជើង ឈាងខាងកើតប្រទេសនេះ នាំឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់។ នេះបើតាមប្រភពព័ត៌មានពីក្រុមបះបោរ និងអ្នកឃ្លាំមើលសង្គ្រាមនៅទីនោះ។ ប្រភពពីក្រុមបះបោរស៊ីរី និយាយថា យន្តហោះរុស្ស៊ី ជាមួយទួរគី បានវាយប្រហារជំរុំទ័ពរបស់ខ្លួននៅឯ Kafr Takharim ក្នុងខេត្ត Idlib ប្រមាណ ១០គីឡូម៉ែត្រ ពីព្រំដែនទូរគី នាំឲ្យមនុស្ស ២០នាក់ស្លាប់។ ប៉ុន្តែបើតាមព័ត៌មានពីអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស មានមូលដ្ឋាននៅស៊ីរី ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារពីដែនអាកាស...