ប្រជាជននៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមបានសម្រុកទៅទិញមាសដោយរង់ចាំនៅខាងក្រៅហាងមាសតាំងពីម៉ោង ៣ ទៀបភ្លឺដោយសារតែពួកគេជឿថាការការទិញមាសនៅថ្ងៃ...
តារាចម្រៀងជនជាតិអាមេរិក-វៀតណាម Lynda Trang Dai ត្រូវបានឃុំខ្លួននៅពន្ធនាគារ Orange County រដ្ឋ Florida សហរដ្ឋអាមេរិក ...
ពិតជារឿងដ៏ចម្លែក នៅពេលស្ករគ្រាប់និងនំចំណីចំណុកក៏ដូចជាទឹកដោះគោផុតកំណត់ ត្រូវបានគេយកមកចោលឡើងគរដូចភ្នំ នៅតាមផ្លូវក្នុងទីក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំវៀតណាម។ តាមការចុះផ្សាយរបស់សារព័ត៌មាន Baohaiduong នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ស្ករគ្រាប់និងនំចំណីទាំងនេះ ត្រូវបានគេយកមកចោលនៅលើផ្លូវ Dong Tien ក្នុងសង្កាត់ La Phu នៃខណ្ឌ Hoai Duc។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនដឹងថារបស់ផុតកាលបរិច្ឆេទទាំងនេះ ត្រូវគេយកមកពីណានោះទេ ប៉ុន្តែពួកគេបានបើកការស៊ើបអង្កេតហើយ ដើម្បីរកការពិតឲ្យឃើញ។ តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ស្ករគ្រាប់និងនំចំណីទាំងនេះមានទម្ងន់រាប់តោន ហើយមានលាយឡំគ្នា ខ្លះជាផលិតផលវៀតណាមនិងខ្លះទៀតជាផលិតផលចិន ហើយអ្វីដែលសំខាន់ ភាគច្រើនគឺជារបស់ញ៉ាំដែលក្មេងៗចូលចិត្ត។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋ សូមកុំយករបស់ទាំងនេះទៅញ៉ាំឬទៅលក់បន្តឲ្យសោះ ព្រោះថា វាប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន
កាលពីរាត្រីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ទីក្រុងហាណូយនៃប្រទេសវៀតណាម បានកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល បណ្តាលឲ្យញ័រសង្កាត់មួយចំនួន...
អាជ្ញាធរវៀតណាមចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ Pham Thi Huyen Trang អាយុ ២៦ឆ្នាំ ដែលមានតួនាទីសំខាន់ក្នុងការឆបោកលុយដោយនាងទទួលខុសត្រូវក្នុងការឆបោក...
ពលរដ្ឋវៀតណាមនៅភាគខាងជើង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅព្រឹកថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ មានទឹកកកធ្លាក់នៅភូមិមួយចំនួន...
ទីក្រុងអាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំដែលមានខ្យល់ពុលច្រើនជាងគេនៅលើពិភពលោកនៅថ្ងៃសុក្រ នេះ បើយោងតាមអង្គការឃ្លាំមើលខ្យល់អាកាស...