អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងច្រានចោលការជ្រៀតជ្រែក «ខាងក្រៅ»ដោយចោទថាជាការ«មិនអាចទទួលយកបាន» ដែលលោកសំដៅដល់សហរដ្ឋអាមេរិក...
មនុស្សយ៉ាងហោចណាស់ ៣០ នាក់បានរងរបួស ខ្លះរបួសធ្ងន់ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកចូលបុកហ្វូងមនុស្សក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់...
សន្និសីទសន្តិសុខទីក្រុង Munich (MSC) ឆ្នាំ២០២៥ បានចាប់ផ្តើមហើយក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ដោយទីកន្លែងរៀបចំគឺសណ្ឋាគារ Bayerischer Hof។ ឆ្នាំនេះ MSC គឺជាព្រឹត្តិការណ៍លើកទី៦១ហើយ ខណៈវានឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៦ខែកុម្ភៈ ហើយវានៅតែជាវេទិកាពិភពលោកដ៏សំខាន់បំផុតមួយ សម្រាប់កិច្ចពិភាក្សាអំពីគោលនយោបាយសន្តិសុខអន្តរជាតិ។ សន្និសីទឆ្នាំ២០២៥នេះ ធ្វើឡើងស្របពេល ពិភពលោកកំពុងញាំញីដោយព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដូចជាការចាប់ផ្តើមនៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងការបោះឆ្នោតសភាអាល្លឺម៉ង់ក្នុងខែកុម្ភៈនេះឯង។ មេដឹកនាំជាន់ខ្ពស់ជាង៥០០នាក់មកពីជាង៧០ប្រទេស នឹងចូលរួមក្នុងសន្និសីទឆ្នាំនេះ ហើយបុគ្គលដែលគេចាប់អារម្មណ៍បំផុតគឺ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy, អនុប្រធានាធិបតីអាមេរិក JD Vance និងមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ និងជាបេក្ខជនអធិការបតីដ៏មានសក្តានុពលគឺលោក Friedrich Merz។ គ្មានអ្វីត្រូវសង្ស័យឡើយ ប្រធានបទសំខាន់ឆ្នាំនេះ នឹងនៅតែជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដដែល ខណៈប្រធានបទធំផ្សេងទៀតមានដូចជា ទំនាក់ទំនងអាមេរិក-ចិន, ការគំរាមកំហែងសន្តិសុខទាក់ទងនឹងអាកាសធាតុ, តួនាទីរបស់អង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងពិភពលោកដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ ក្រៅពីសន្និសីទធំហើយនោះ ក៏នឹងមានជំនួបខាងក្រៅជាច្រើនផងដែរ ជាពិសេសគឺជំនួបរវាងគណៈប្រតិភូអាមេរិកនិងភាគីអ៊ុយក្រែន ដើម្បីពិភាក្សាគ្នាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម ឈានឆ្ពោះទៅរកសន្តិភាព។ តាមសេចក្តីរាយការណ៍ថា...
ថ្មីៗនេះប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមប្រើប្រាស់បន្ទះសូឡាចូលទៅក្នុងការសាងសង់ផ្សេងៗគួរឲ្យចាប់អារម្មណ៍ ខណៈប្រទេសនេះគឺជាអ្នកនាំមុខគេជាយូរមកហើយ...
ក្រោយពេលលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីយកតំបន់ Greenland នោះស្រាប់តែពេលនេះ មហាអំណាចអឺរ៉ុប២ប្រទេសគឺអាល្លឺម៉ង់និងបារាំង...
ប្រទេសអាល្លឺម៉ង់ កំពុងដឹកនាំសហភាពអឺរ៉ុបពិភាក្សាគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើរដ្ឋាភិបាលស៊ីរី និងការផ្ដល់...
រថយន្តមួយគ្រឿង បានបុករះមនុស្សនៅឯផ្សារបុណ្យណូអែលក្នុងទីក្រុង Magdeburg នៃប្រទេសអាល្លឺម៉ង់ ដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត...