ព័ត៌មានអន្ដរជាតិ៤ years ago
ទៀតហើយ! ដោយសារវិបត្តិសេដ្ឋកិច្ច ពលរដ្ឋអ៊ីតាលី ចេញតវ៉ាប្រឆាំងវិធានការការពារកូវីដរលកទី២
ការតវ៉ា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីតាលី ក្រោយរដ្ឋាភិបាល ចេញការរឹតបន្តឹងគម្លាតសង្គមថ្មី ក្នុងចេតនាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ ១៩។ ការតវ៉ា ដែលចាប់ផ្តើមកាលពីថ្ងៃច័ន្ទបាន ឈានដល់ផ្ទុះហឹង្សាដាក់គ្នារវាងបាតុករ និងកម្លាំងរក្សាសន្តិសុខ ដោយមានទាំងការគប់ដបសាំងទៅលើកងកម្លាំងទៀតផង។ ការប៉ះទង្គិចគ្នានេះ កើតឡើងក្នុងទីក្រុង Milan និងទីក្រុង Turin ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ស្របពេលមនុស្សរាប់ម៉ឺននាក់ចាប់ផ្តើមប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Napoli។ ការតវ៉ានេះ ផ្ទុះចេញពីបម្រាមរឹតបន្តឹងថ្មី តម្រូវឲ្យភោជនីយដ្ឋាន បារ ក្លិបហាត់ប្រាណ និងរោងភាពយន្ត...