នៅម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រឱ្យអ្នកឧកញ៉ា ឡែង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈដើម្បីអាចជួយដោះស្រាយបញ្ហាប្រឈមធំៗបាន ប៉ុន្តែរំលងបានប្រមាណជាង៥ម៉ោងក្រោយមក ពោលនៅម៉ោង១០៖៥២នាទីយប់ថ្ងៃដដែល សម្ដេចតេជោ បានបង្ហោះសារលើគេហទំព័រហ្វេសប៊ុក ដោយបានស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពធ្វើជាប្រធានសមាគមនសិល្បៈនាពេលនេះចេញសិន ហើយរងចាំធ្វើជាប្រធានសមាគមសិល្បៈនាពេលក្រោយៗ។ ជាការកត់សម្គាល់ នៅក្នុងសំណេរលើទំព័រហ្វេសប៊ុកដែលសម្ដេចតេជោ បានបង្ហោះស្ដីពីការគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានការចូលរួមបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ពួកគេបានបញ្ចេញមតិថា...
សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ នេះ បានប្រកាសគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈ
ចន ច័ន្ទលក្ខិណា បញ្ជាក់ថា ករណីស្ត្រីតាំងខ្លួនស្នងរូបព្រះនាងឥន្ទ្រទេវីកំពុងរង់ចាំចំណាត់ការពីក្រសួងវប្បធម៌...
លោក ហេង ឡុង បានលើកឡើងថា ករណីតារាកំប្លែងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម ដែល...