តម្លៃប្រេងទាំង២បានធ្លាក់ចុះជាង ២ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ពេលបញ្ចប់ការជួញដូរនៅថ្ងៃសុក្រសប្តាហ៍មុន ដោយសារក្តីបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង
កំណើនតម្លៃនេះត្រូវបានជំរុញដោយ ការរំពឹងទុកដែលថាលោកខាងលិចនឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមប្រឆាំងនឹងរុស្ស៊ី និងអ៊ីរ៉ង់ គោលនយោបាយជំរុញសេដ្ឋកិច្ចនៅចិន ដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ជម្លោះនៅមជ្ឈិមបូព៌ា និងការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងសហភាពអឺរ៉ុប ជាដើម។
កំណើននៃចំនួនអណ្តូងប្រេង និងឧស្ម័ននៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បង្ហាញអំពីការកើនឡើងនៃផលិតកម្មប្រេងរបស់អាមេរិក ដែលរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃប្រេង។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣,១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ខណៈតម្លៃប្រេង WTI ធ្លាក់ចុះប្រមាណ ៤,៨ ភាគរយ។
សន្ទស្សន៍តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រហែល ៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។
គិតក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ ប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ៤ ភាគរយ ខណៈម៉ាក WTI បានធ្លាក់ចុះប្រហែល ៣ ភាគរយ។
តម្លៃប្រេងនាពេលអនាគត ម៉ាក Brent និង US West Texas Intermediate (WTI) បានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីដើមខែតុលា នៅពេលបើកការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ។