តម្លៃប្រេងទាំងពីរបានធ្លាក់ចុះប្រហែល ២ ដុល្លារ/បារ៉ែល រួចស្រាប់ទៅហើយ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ។ ការបន្តធ្លាក់ចុះនេះ កើតឡើងទោះបីជាជម្លោះមជ្ឈិមបូព៌ា ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេង ហើយធ្វើឱ្យតម្លៃហក់ឡើង បន្តស្ថិតនៅក្នុងស្ថានភាពតានតឹង។
ដោយសារតែចិនជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក្ដីបារម្ភពីកម្សោយតម្រូវការរបស់ប្រទេសនេះ កំពុងគ្របដណ្ដប់លើទំនុកចិត្តវិនិយោគិន ដោយលើសលុបលើក្ដីបារម្ភនៃភាពតានតឹងជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង។
ទោះបីជាវាធ្លាក់ចុះក្នុងអត្រាប្រចាំថ្ងៃក៏ដោយ ប៉ុន្តែតម្លៃម៉ាកប្រេងទាំង២ បានកើនឡើងជាង ១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដែលជាកំណើន២សប្ដាហ៍ជាប់ៗគ្នា។
ផ្អែកលើអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើងជាង ៨ ភាគរយ ដែលជាកំណើនច្រើនបំផុត រាប់តាំងពីខែមករា ឆ្នាំ ២០២៣
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ៣ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានធ្លាក់ចុះប្រហែល ៥ ភាគរយ។
វាគឺជាការធ្លាក់ចុះជាថ្មី បន្ទាប់ពីតម្លៃប្រេងទាំង២បានកើនមកវិញតិចតួច ក្រោយតម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះក្រោយ ៧០ ដុល្លារ/បារ៉ែល ជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំ កាលពីថ្ងៃអង្គារ។