សង្កាត់ចំនួនពីរនៅរាជធានីភ្នំពេញ រួមមាន សង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ និងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធ៍សែនជ័យ រកឃើញអ្នកវិជ្ជមានកូវីដជាង ១០០ ករណី ភាគច្រើនពាក់ព័ន្ធកម្មករសំណង់ និងកម្មកររោងចក្រ។ នេះបើយោងតាមអាជ្ញាធរប្រកាសកាលពីម្សិលមិញ។ សង្កាត់ទឹកថ្លាមាន៦៧ ករណី និងសង្កាត់ចោមចៅទី១រមាន ៤៣ ករណី។ យោងតាមរបាយការណ៍របស់អាជ្ញាធរ ទូទាំងរាជធានីរកឃើញអ្នកឆ្លងសរុប ១៩១ នាក់ដែលជាករណីឆ្លងក្នុងសហគមន៍។ តួលេខនេះមានការកើនឡើងបើធៀបរយៈពេលពីរថ្ងៃមុន៕ អត្ថបទ៖ Dy Bunnara
នៅថ្ងៃទី២០ ខែឧសភានេះ ជាថ្ងៃទិវាជាតិនៃការចងចាំដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា...
តាកែវ ៖ រដ្ឋបាលស្រុកបាទី បានជូនដំណឹង បងប្អូនអាជីវករ នៅផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ទាំងអស់មេត្តាជ្រាប ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារ កន្លងទៅនេះ។ អាស្រ័យហេតុនេះ សូមអញ្ជើញមកយកសំណាកធ្វើតេស្តកូវីដ១៩ នៅសាលាបឋមសិក្សារហាំងង៉ោស្មៅខ្ញី ដោយការស្ម័គ្រចិត្ត ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទីរសៀល៕ កែសម្រួលដោយ ៖ នាគព័ន្ធ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតី Biden ឲ្យបន្ធូរបន្ថយជម្លោះ នៅក្នុងតំបន់ ហ្គាហ្សា ដោយនិយាយថា លោកប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករ ហាម៉ាស់។ លោក Biden បាននិយាយទៅកាន់លោក Netanyahu កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) ហើយសេតវិមានបានឲ្យដឹងថា អ្នកទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៃព្រឹត្តិការណ៍ក្នុងតំបន់ហ្គាហ្សា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោករំពឹងថានឹងមានការកាត់បន្ថយភាពតានតឹងនៅថ្ងៃនេះ លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា”។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលយោធា នៅប៉ុន្មានម៉ោងក្រោយមក លោក Netanyahu បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នឹងបន្តប្រយុទ្ធដើម្បីនាំភាពស្ងប់ស្ងាត់និងសន្តិសុខមកឲ្យពលរដ្ឋអ៊ីស្រាអែលវិញ។ មកទល់ពេលនេះ អ៊ីស្រាអែលកំពុងប្រឈមនឹងការរិះគន់ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីនជាង២០០នាក់ ក៏ដូចជាការវាយប្រហារអាកាសជាច្រើនលើកច្រើនសារផងដែរ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Fox
រដ្ឋាភិបាលប្រទេសជប៉ុននិយាយនៅថ្ងៃពុធថា ជប៉ុននឹងហាមអ្នកដំណើរបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមិនឲ្យចូលប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់កូវីដ-១៩។ ចំណាត់ការនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រ ទី២១ ខែឧសភា សប្តាហ៍នេះ។ ការហាមអ្នកដំណើរជនបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមាន ស្រីលង្កា សីស្ហែល សេនលូសៀ ទីម័រខាងកើត និងម៉ុងហ្គោលីដែលបានធ្វើឲ្យកើតចំនួនប្រទេស និងតំបន់ដែលត្រូវរឹតត្បិុតដល់ទៅ១៥៩។ ការចេញវិធានការនេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាលដាលនៅប្រទេសជប៉ុន ខណៈប្រទេសអាស៊ីមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ សូមបញ្ជាក់ថា ប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះមានករណីឆ្លងសរុបចំនួន៦៩២ ៧០២នាក់...
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែឧសភានេះ បានប្រកាសដកចេញតំបន់ក្រហមទូទាំងរាជធានីភ្នំពេញ ដោយទុកតែតំបន់លឿង និងលឿងទុំ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ ។ តំបន់ដែលត្រូវបន្តដាក់ជាតំបន់លឿងទុំមានដូចជា ផ្នែកខ្លះនៃភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឺង៤ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ...
សមាគមគ្រូពេទ្យឥណ្ឌា (IMA) បាននិយាយថា ប្រទេសឥណ្ឌាបានបាត់បង់វេជ្ជបណ្ឌិតចំនួន២៦៩នាក់នៅក្នុងរលកទី២នៃជំងឹកូវីដ-១៩ ដែលបានបំផ្លាញប្រទេសនេះក្នុងរយៈពេលពីរខែចុងក្រោយ។ ប្រទេសឥណ្ឌា បានបាត់បង់គ្រូពេទ្យចំនួន៧៤៨នាក់ផ្សេងទៀតផងដែរ នៅក្នុងរលកទី១នៃជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ថ្វីបើ IMA និយាយថា គ្រូពេទ្យជាងមួយពាន់នាក់ បានស្លាប់ដោយសារកូវីដគិតត្រឹមពេលនេះក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះសមាគមគ្រូពេទ្យកត់ត្រាតែចំនួនសមាជិកផ្លូវការរបស់ខ្លួនប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានបុគ្គលិកថែទាំសុខភាពត្រឹមតែ៦៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមចំនួនសរុបរបស់ប្រទេសឥណ្ឌា ដែលបានទទួលថ្នាំបង្ការពេញលេញ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ India Today