លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តំបន់ក្រហមដែលស្ថិតនៅក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងត្រូវប្រែពណ៌។ លោកបានសង្កេតឃើញថា បងប្អូនដែលបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ក្រហមក្នុងមូលដ្ឋានខណ្ឌមានជ័យ បានយកសំណាកលើកទីពីរ សឹងតែគ្រប់ៗគ្នាហើយ ហើយអ្នកដែលផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ដែរ ដូច្នេះតំបន់ក្រហមរបស់ខណ្ឌមានជ័យនឹងឈានទៅរកការប្រែពណ៌ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ នៅក្នុងការចូលក្នុងតំបន់ក្រហមនេះ តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែសំលៀកបំពាក់គឺ ចូលម្តងត្រូវផ្លាស់ប្តូរចេញម្តង។...
ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិក Al-Rimal ដែលជាគ្លីនិកធ្វើតេស្តកូវីដធំតែមួយគត់។ លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។ មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ ១,៦០០នាក់ក្នុងមួយថ្ងៃ។ អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Times of Israel
នៅថ្ងៃទី ១៨ ខែឧសភា រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ថា មិនមានករណីបិទផ្សារបានលុង ដូចការលើកឡើងនោះឡើយ។ តាមពិត កាលពីថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ២០២១ ចាប់ពី ម៉ោង ៩៖០០ នាទី យប់នៅក្នុងផ្សារបានលុងក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកដោយប្រើឧបករណ៍តេស្តរហ័ស លើអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ នាង ម៉ាត់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់ពីបានទទួលព័ត៌មានថា...
ក្នុងភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយរោគរាតត្បាតកូវីដ-១៩ អ្នកជំងឺបានដេកលើប៉ៅអីនៅក្រោមដើមឈើ ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ខណៈមន្ទីរពេទ្យនៅក្នុងតំបន់ និងប្រទេសទាំងមូលកំពុងខ្វះបំពង់អុកស៊ីសែន។ មិនមានគ្រូពេទ្យឬមណ្ឌលសុខភាពទេនៅតំបន់ Mewla Gopalgarh ក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា។ មានមន្ទីរពេទ្យរដ្ឋ តែក៏មិនមានគ្រែដាក់អ្នកជំងឺគ្រប់គ្រាន់ដែរ ហើយអ្នកភូមិនិយាយថា ពួកគេមិនមានលុយចូលគ្លីនិកឯកជនបានឡើយ។ អ្នកខ្លះជឿថា ការដេកនៅក្រោមដើមស្តៅ នឹងបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ។ ផ្ទុយទៅវិញ ពេទ្យតាមភូមិបានបង្កើតគ្លីនិកនៅទីវាលមួយកន្លែង ដែលនៅទីនោះ ពួកគេបានចែកចាយសេរ៉ូម និងឱសថដទៃទៀតដល់អ្នកជំងឺដែលមានរោគសញ្ញាកូវីដ-១៩។ អ្នកខ្លះជឿថា ការដេកនៅក្រោមដើមស្តៅ នឹងបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ។ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Reuters
បន្ទាប់ពីពាក្យចចាមអារ៉ាមពីសំណាក់ប្រជាពលរដ្ឋជ្រុលនិយម ដែលចោទថា សេវាទូរស័ព្ទ 5G ជាដើមចមនាំឱ្យមានព្យុះរលកកូវីដដូចសព្វថ្ងៃ រដ្ឋាភិបាលឥណ្ឌា ត្រូវបង្ខំចិត្តចេញមុខធានាដល់ពលរដ្ឋរបស់ខ្លួនថា បណ្តាញ 5G មិនបានបណ្តាលឲ្យមានការផ្ទុះឡើងនូវរលកទី២នៃជំងឺកូវីដ-១៩នោះទេ។ ក្រុមមន្រ្តីបានចង្អុលបង្ហាញថា មិនមានបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌាទេ ដោយប្រទេសនេះ គ្រាន់តែអនុម័តការសាកល្បងបណ្តាញ 5G កាលពីសប្តាហ៍មុនប៉ុណ្ណោះ ហើយវាមិនទាន់ចាប់ផ្តើមឡើយ។ រដ្ឋាភិបាលបានចាត់ទុកទ្រឹស្តីក្បត់នេះថា “គ្មានមូលដ្ឋាននិងមិនពិត”។ ភ្លាមៗ នាយកដ្ឋានទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា សារបោកបញ្ឆោតជាច្រើន កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដោយអះអាងថា រលកទី២នៃជំងឺកូវីដ-១៩ គឺបណ្តាលមកពីការសាកល្បងអង់តែនទូរស័ព្ទចល័ត 5G។ សារដ៏ល្បីល្បាញមួយដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាតិវិទ្យុសកម្មពីអង់តែនទូរស័ព្ទដៃ លាយជាមួយខ្យល់អាកាសហើយធ្វើឲ្យវាពុល។ នោះជាមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងការពិបាកដកដង្ហើម និងកំពុងស្លាប់៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Daily Mail
ក្រសួងសុខាភិបាលប្រទេសឈីលី បាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធភាព ៦៥,៣ភាគរយក្នុងការការពារជំងឺកូវីដ-១៩។ វេជ្ជបណ្ឌិត Rafael Araos បានឱ្យដឹងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៦ ខែឧសភា មនុស្សសរុបចំនួន៩,០៧៤,១៥៨នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឈីលី ក្នុងនោះ៧,៤៩១,៤៨៤នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Xinhua
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ តាមអាកាសទៅលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu អះអាងថា ប្រទេសនេះមានការគាំទ្រពីសហរដ្ឋអាមេរិក ។ លោក Netanyahu បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយថា ខ្លួននឹងបន្តការវាយប្រហារដើម្បីស្តារសន្តិភាព និងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល ។ទន្ទឹមនោះ អ៊ីស្រាអែលទទូចថា ការវាយប្រហារតាមអាកាសរបស់ខ្លួន លើទីតាំងរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង បន្ទាប់ពីការព្រមានជាមុន ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ។ ប៉ុន្តែគោលដៅទាំងនោះ ក៏មានជំរុំជនភៀសខ្លួនប៉ាឡេស្ទីន...