ចាប់ពីថ្ងៃ ២៨-២៩ តុលា ព្យុះនេះអាចបង្កឲ្យតំបន់ជាច្រើននៅតាមជួរភ្នំដងរែក និងភាគឦសានប្រទេសកម្ពុជា...
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ព្យុះមួយទៀតមានឈ្មោះម៉ូឡាវ (MOLAVE) កំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម រួចឆ្លងកាត់ទៅប្រទេសឡាវ និងប្រទេសថៃនៅថ្ងៃ ២៩ ខែតុលាឆ្នាំ ២០២០។ បើតាមក្រសួង ជ្រលងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវ នឹងមានឥទ្ធិពលលើប្រទេសកម្ពុជានៅថ្ងៃ ២៨-២៩ ខែតុលា។ តាមសេចក្តីជូនដំណឹងនេះ ក្រសួងណែនាំឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ៕