អតីតរដ្ឋមន្រ្តីចារកម្ម MI6 បានព្រមានថា ក្រុមរដ្ឋឥស្លាមកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅថ្ងៃបុណ្យណូអែលនៅក្នុងប្រទេសអង់គ្លេស និងបណ្តាប្រទេស
កងកម្លាំងប៉ូលិសរបស់ប្រទេសអូទ្រីស បានបើកការវាយឆ្មក់ និងចាប់ខ្លួនមនុស្សសរុប ១៤នាក់ ក្រោយមានការវាយប្រហារដោយភេរវកម្មនៅទីក្រុង Vienna ដែលសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ កាលពីថ្ងៃច័ន្ទ បុរសម្នាក់ដែលគេដឹងថា មានវ័យ ២០ឆ្នាំ ជាភារវករឥស្លាម និងទើបត្រូវគេដោះលែងឲ្យមានសេរីភាពកាលពីខែធ្នូ ឆ្នាំ២០១៩ បានបើកការបាញ់រះទៅលើអ្នកដំណើរ នាំឲ្យមានការស្លាប់ និងរបួសជាច្រើន ហើយក្រោយមកក៏ត្រូវកម្លាំងប៉ូលិសបាញ់សម្លាប់នៅហ្នឹងកន្លែង។ រដ្ឋធានី Vienna ដែលជាបេះដូងរបស់ប្រទេសអូទ្រីស ត្រូវគេរឹតបន្តឹង ខណៈពេលប៉ូលិសកំពុងបើកប្រតិបត្តិការស្វែងរកជនសង្ស័យប៉ុនប៉ងវាយប្រហារផ្សេងទៀត។ ប៉ុន្តែទោះជាយ៉ាងណា...