គេមើលឃើញថា ការហក់ឡើងនៃតម្លៃមាសនេះ ជំរុញដោយការវិវត្តចុងក្រោយទាក់ទិននឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ លើចិន
ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនក្ដីបារម្ភពីសម្ពាធអតិផរណា និងសេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការមាសកើនឡើង។
តម្លៃមាសបានហក់ឡើងដល់ ៣ ០៣៨ ដុល្លារ/អោន ក្នុងការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ ដែលនេះជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាសបានកើនឡើង ១៤ ភាគរយ រួចទៅហើយ ដោយសារតែការព្រួយបារម្ភសេដ្ឋកិច្ច និងបញ្ហាភូមិសាស្រ្តនយោបាយ។
អ្នកជំនាញលើកឡើងថា តម្លៃមាសកើនឡើងនៅពេលវិនិយោគិនបង្កើនការជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពប្រភេទនេះ ជុំវិញពន្ធរបស់ ត្រាំ។
ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជាកំណើនមាសក្នុងមូលនិធិវិនិយោគ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។
លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។