ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ឈ្មោះ Paw Myar ក្លាយជាក្មេងប្រុសដ៏ក្លាហានអស្ចារ្យម្នាក់ ដោយបានជួយសង្គ្រោះមនុស្សរហូតជាង១០០នាក់ពីគ្រោះទឹកជំនន់...
គេមិនទាន់ឃើញពីរបាយការណ៍ទំហំនៃខាតបង់សេដ្ឋកិច្ចនៅវៀតណាម ឡាវ និងថៃ ក៏ដូចជាមីយ៉ាន់ម៉ា នៅឡើយទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ពីការជនលិចផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាសត្វពាហនៈជាច្រើន ដែលនេះបង្ហាញពីការខូចខាតធ្ងន់ធ្ងរនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសទាំងនេះ។
សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានស្ថិតក្នុងនិន្នាការធ្លាក់ចុះរួចស្រាប់ទៅហើយនៅពេលវិបត្តិកូវីដ១៩បានផ្ទុះឡើង ហើយវាកាន់តែដុនដាបខ្លាំងថែមទៀត ក្រោយក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ ២០២១។
ការចាប់ខ្លួនប្រធានផ្សារទំនើប Aeon Orange ហើយចោទប្រកាន់ពីបទលក់អង្ករលើសតម្លៃកំណត់នោះ គឺជាករណីចុងក្រោយបង្អស់នៃការបង្រ្កាបលើសាជីវកម្ម ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធនឹងអតិផរណា និងលំហូរចេញក្រៅនៃមូលធន ទោះបីជាការបង្រ្កាបនេះអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានភាពចលាចលក៏ដោយ។
លោក Hiroshi Kasamatsu ដែលជានាយកក្រុមហ៊ុន Aeon Orange ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣០ ខែមិថុនា ពីបទលក់អង្ករលើសតម្លៃកំណត់ ប្រមាណពី ៥០-៧០ ភាគរយ។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កាសែត Mainichi Japan បានផ្សាយថា លោក Kasamatsu បានកំណត់ជាប់ការចោទប្រកាន់នេះជាផ្លូវការ។