ការចាប់ខ្លួនប្រធានផ្សារទំនើប Aeon Orange ហើយចោទប្រកាន់ពីបទលក់អង្ករលើសតម្លៃកំណត់នោះ គឺជាករណីចុងក្រោយបង្អស់នៃការបង្រ្កាបលើសាជីវកម្ម ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធនឹងអតិផរណា និងលំហូរចេញក្រៅនៃមូលធន ទោះបីជាការបង្រ្កាបនេះអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានភាពចលាចលក៏ដោយ។
លោក Hiroshi Kasamatsu ដែលជានាយកក្រុមហ៊ុន Aeon Orange ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣០ ខែមិថុនា ពីបទលក់អង្ករលើសតម្លៃកំណត់ ប្រមាណពី ៥០-៧០ ភាគរយ។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កាសែត Mainichi Japan បានផ្សាយថា លោក Kasamatsu បានកំណត់ជាប់ការចោទប្រកាន់នេះជាផ្លូវការ។