អាជ្ញាធរខេត្តតាកែវ កត់ត្រាករណីឆ្លងថ្មី ៥៣ នាក់ទៀត យោងតាមលទ្ធផលវិភាគវត្ថុសំណាកនៅថ្ងៃ ២៣ ឧសភា ២០២១។ អាជីវករផ្សារសំរោងយ៉ោង ៣៩ នាក់ ស្ថិតនៅក្នុងចំណោមអ្នករកឃើញថ្មីនេះផងដែរ។ អាជ្ញាធរប្រកាសអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យដោយផ្ទាល់ និងប្រយោលជាមួយអ្នកមានកូវីដ ១៩ ត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ និងរួសរាន់ទៅរកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ កាលពីម្សិលមិញ ខេត្តតាកែវបានកត់ត្រាទិន្នន័យអ្នកឆ្លងចំនួន ៤៨នាក់ ក្នុងនោះក៏មានពាក់ព័ន្ធអាជីវករនៅផ្សារសំរោងយ៉ោងជាច្រើននាក់ផងដែរ៕ អត្ថបទ៖ Dy Bunnara
រដ្ឋបាលខេត្តតាកែវបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩...
ក្នុងរយៈពេល១សប្តាហ៍គឺចាប់ពីថ្ងៃទី៩ រហូតមកដល់ថ្ងៃទី១៧ ...
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ...
យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩...
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត...
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ...