ព័ត៌មានជាតិ២ នាទីutes ago
មិនថាថ្ងៃសីល ឬថ្ងៃធម្មតា ពលរដ្ឋមកបន់ស្រន់លោកតាដំបងក្រញូង ជឿមានបារមីពូកែស័ក្តិសិទ្ធិ
ប្រជាពលរដ្ឋនិងមហាជនមកពីទីជិតឆ្ងាយ បាននាំគ្នាមកបន់ស្រន់រូបសំណាកលោកតាដំបងក្រញូងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនថាថ្ងៃសីលឬថ្ងៃធម្មតា និងថ្ងៃបុណ្យទានធំៗដោយជំនឿមានបារមីស័ក្កសិទ្ធ។ ក្នុងសកម្មភាពបន់ស្រន់ ដោយនាំទាំងដង្វាយមកថ្វាយផងនោះ យុវជនឈ្មោះគឹម សុង បានឲ្យដឹងថា ការនាំមកនូវដង្វាយនេះ គឺជាការដឹងគុណដែលខ្លួនបានបន់ស្រន់កាលពីថ្ងៃកន្លងទៅ ហើយការបន់ស្រន់នោះក៏បានដូចបំណង ទើបខ្លួនយកដង្វាយតាមការសន្យាកាលណោះមកថ្វាយតែម្តង។ មិនខុសគ្នានោះដែរ អ្នកស្រី ចាន់នី ក្នុងវ័យជាង ៤០ ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា “កាលពីម្សិលមិញត្រូវនិងថ្ងៃសីលផង ខ្ញុំបាននាំយកដង្វាយមកថ្វាយលោកតាដំបងក្រញូងលាបំណន់ ដែលកូនខ្ញុំបានប្រឡងជាប់ដូចបំណងដែលខ្ញុំបានបន់”។ ជុំវិញការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញូង មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបងបានលើកឡើងថា...